**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ

អភិបាលខេត្តកែប ផ្តល់អនុសាសន៍ផ្តាំផ្ញើសំខាន់ៗចំនួន៧ចំណុច ក្នុងពិធីអបអរសាទរ រុក្ខទិវា ០៩ កក្កដា ២០២៥

កែប៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាពក្នុង អបអរសាទរ រុក្ខទិវា ០៩កក្កដា ឆ្នាំ២០២៥ ដែលត្រូវាបានរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

តាមរយៈរបាយការណ៍របស់លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានគូសបញ្ជាក់ថា ការប្រារព្វទិវានេះឡើង ក្នុងគោលបំណងបំផុសបំផុលចលនាដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់នៃព្រះរាជាណាចក្រកម្ពុជាយើង ដែលមានតាំងពីយូរលង់ណាស់មកហើយ ព្រមទាំងមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយទៅជាសកម្មភាពយ៉ាងធំទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា «ពិធីរុក្ខទិវា» និងត្រូវបានប្រារព្វឡើងជារៀងរាល់ឆ្នាំ។

ថ្លែងក្នុងឱកាសដ៏មានអត្ថន័យថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទោះជាក្នុងកាលៈទេសៈសម្ដេចជាប់រវល់កិច្ចការប្រទេសជាតិយ៉ាងណា ក៏សម្ដេច តែងតែផ្ដាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីស្រឡាញ់របស់សម្ដេចជានិច្ច។

ព្រមជាមួយនេះ ដើម្បីចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម ពង្រឹងសមត្ថភាពសហគមន៍ និងការអភិរក្សធនធានជលផលព្រៃឈើប្រកបដោយនិរន្តរភាព ឯកឧត្ដមបណ្ឌិតអភិបាលខេត្ត ក៏បានក្រើនរំឭក និងផ្តល់នូវអនុសាសន៍ចំនួន ៧ ចំណុច រួចមាន៖

១. ត្រូវអនុវត្តបន្តនូវស្មារតីនៃទិវានេះឲ្យទៅជាចលនាដាំដុះឈើតាមលំនៅដ្ឋាន ក៏ដូចក្នុងអង្គភាពឲ្យបានផុលផុសបន្ថែមទៀត ដោយយើងមិនត្រូវទុកដីឲ្យនៅទំនេរដោយឥតប្រយោជន៍នោះទេ និងត្រូវយកចិត្តទុកដាក់រួមគ្នាទប់ស្កាត់ឲ្យខាងតែបាននូវរាល់សកម្មភាពទន្រា្ទនដីព្រៃ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធ។

២. ត្រូវផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេស និងធនធានដល់ប្រជាសហគមន៍ព្រៃឈើ ក៏ដូចជាកសិករ ដោយត្រូវពង្រឹងសមត្ថភាពសហគមន៍ព្រៃឈើ ឲ្យស្គាល់នូវតួនាទី ភារកិច្ច ក្នុងដំណើរការនៃការធ្វើការសម្រេចចិត្ត ដើម្បីបន្តការគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ ក្នុងដែនសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រែក្លាយសហគមន៍ព្រៃឈើជាសហគមន៍គ្មានបទល្មើស និងជួយដល់សមត្ថកិច្ច ដោយយកចិត្តទុកដាក់ពង្រីកសកម្មភាពទេសចរណ៍ធម្មជាតិនៅតាមបណ្តាសហគមន៍ ដើម្បីទាក់ទាញភ្ញៀវទេសចរចូលទស្សនាកំសាន្ត ដែលរាជរដ្ឋាភិបាលបានចាត់ទុកថាជា “មាសបៃតង” និងកំពុងមានការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិយ៉ាងខ្លាំង។

៣. មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម បន្តជំរុញការអនុវត្តគោលនយោបាយទឹក ដើម្បីពង្រីកលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលឲ្យបានច្រើនថែមទៀត រួមទាំងបម្រើឲ្យការប្រើប្រាស់ និងចិញ្ចឹមសត្វផងដែរ។ ទន្ទឹមនេះសូមពិនិត្យលទ្ធភាពជាក់ស្ដែងក្នុងការរៀបចំផ្លូវភ្លើងការពារព្រៃ ព្រោះនៅរដូវប្រាំងតំបន់ព្រៃយើងតែងតែជួបនូវគ្រោះអគ្គិភ័យ បង្កហានិភ័យដល់លំនៅដ្ឋាន និងដំណាំរបស់ប្រជាពលរដ្ឋយើង។

៤. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវខិតខំជំរុញការអភិវឌ្ឍវិស័យព្រៃឈើ និងការដាំដុះឲ្យបានខ្លាំងក្លា ទាំងខ្នាតតូច មធ្យម និងធំ តាមតំបន់ដែលមានសក្តានុពល។

៥. ត្រូវរួមគ្នាលុបបំបាត់សកម្មភាពបទល្មើសព្រៃឈើគ្រប់រូបភាព ដែលអាចឈានទៅបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ជម្រកសត្វ និងជីវចម្រុះ។

៦. ត្រូវបង្កើនការអប់រំផ្សព្វផ្សាយច្បាប់ព្រៃឈើ ឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ ធានានិរន្តរភាពធនធានព្រៃឈើ និងសត្វព្រៃសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។

៧. ត្រូវខិតខំពង្រឹងតួនាទី ភារកិច្ច តាមយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពបន្តទៀត ពិសេសលើបញ្ហាល្បែងស៊ីសង គ្រឿងញៀន សន្តិសុខសុវត្ថិភាពសាធារណៈ រួមនិងសកម្មភាពការកាប់បំផ្លាញ និងការទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធ។ល៕

អត្ថបទដែលជាប់ទាក់ទង