**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ

ឯកឧត្តម វង្សី វិស្សុត ចុះសួរសុខទុក្ខនិងនាំយកអំណោយជូនប្រជាជនភៀសសឹក ចំនួន៣៧០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកជំទាវ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងតំណាងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ដែលបានមកពីការកៀរគរបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងសប្បុរសជននានា ជូនប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ ស្ថិតក្នុងភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន៣៧០០គ្រួសារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំមកជាមួយនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាពិសេសពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត  ដែលតែងបានគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន អ៊ុំ ពូ មីង ក្មួយៗ ទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចវីរយុទ្ធជនពលី និងរងរបួស នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តឧត្តរមានជ័យ នាពេលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ឯកឧត្តមពិតជាយល់ច្បាស់អំពីការលំបាកដែលបង ប្អូន ពូ មីង ក្មួយៗទាំងអស់ បាននិងកំពុងជួបប្រទះ ដោយត្រូវចាកចោលផ្ទះសម្បែង ភូមិដ្ឋាន ទ្រព្យសម្បត្តិ សត្វពាហនៈ និងមុខរបរ អាជីវកម្មផ្សេងៗ ដោយសារតែផលប៉ះពាល់នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាយើង ហើយការលំបាកនិងទុក្ខសោករបស់បងប្អូននាពេលនេះ ក៏ជាទុក្ខសោក និងការលំបាករបស់ខ្មែរយើងទាំងអស់គ្នាមិនថានៅទីណាក៏ដោយ ជាពិសេសជាការលំបាករបស់ រាជរដ្ឋាភិបាល និងសម្តេចធិបតី ផងដែរ។ ដូចនេះ យើងត្រូវតែបន្តរួមគ្នា រែកពុនទុក្ខលំបាកនេះទាំងអស់គ្នា និងរួមគ្នាប្រឹងប្រែង តស៊ូ លះបង់ និងហ៊ានកែ ដើម្បីប្រែក្លាយការលំបាក និងទុក្ខសោកនេះ ឱ្យក្លាយទៅជាចលនារួបរួមជាតិ និងចលនាឯកភាពជាតិ ដើម្បីកសាងជាតិខ្មែរយើង ឱ្យខ្លាំងពូកែ, ឱ្យរឹងមាំឡើង, ឱ្យកាន់តែមានសមត្ថភាពលើគ្រប់វិស័យ ដើម្បីពង្រឹងសមត្ថភាព ខឿនការពារជាតិពីសត្រូវគ្រប់កន្លែងទាំងអស់ និងដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យខ្លាំងក្លាឡើង, រស់ខ្លួនឯងបាន និងពឹងពាក់លើខ្លួនឯងបាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានគូសរំលេចអំពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព ហើយទុក្ខលំបាករបស់បងប្អូន ពូ មីង ទាំងអស់ដែលកំពុងជួបប្រទះនាពេលនេះ គឺជាលទ្ធផលនៃសង្គ្រាម ដែលពូមីងធ្លាប់បានឆ្លងកាត់ ធ្លាប់បានស្គាល់ពីអតីតកាល ហើយស្អប់ខ្ពើម និងមិនចង់ជួបប្រទះទៀតទេ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអំពាវនាវឱ្យ បង ប្អូន ពូ មីងទាំងអស់គ្នាចូលរួម បន្តថែរក្សាសន្តិភាព និងការពារសន្តិភាពឱ្យខាងតែបាន ដើម្បីជាគុណប្រយោជន៍ទៅដល់ជីវភាពរស់នៅរបស់យើងផ្ទាល់ ក៏ដូចជាក្នុងការអភិវឌ្ឍជាតិ និងកសាងជាតិរបស់យើងតទៅមុខទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា កម្ពុជាប្រកាន់យកគោលការណ៍សន្តិភាព គោលការណ៍ច្បាប់ មិនមែនគោលការណ៍ហិង្សា និងសង្គ្រាមទេ ដើម្បីដោះស្រាយបញ្ហា ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់យើង។ យើងមិនចង់ច្បាំង មិនចង់ធ្វើសង្គ្រាមទេ ព្រោះកម្ពុជាឆ្អែតឆ្អន់នឹងសង្រ្គាមហើយ

កាលពីអតីតកាល ប៉ុន្តែយើងត្រូវបង្ខំចិត្តច្បាំងនៅពេលដែលគេឈ្លានពានយើងដូចពេលនេះ។ យើងត្រូវតែរក្សាសិទ្ធិការពារខ្លួន ការពារទឹកដី និងការពារប្រជាជនយើងឱ្យខាងតែបាន ហើយសូមបងប្អូន ពូ មីង និងក្មួយៗទាំងអស់ជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ និងបន្តគាំទ្រដល់វីរយុទ្ធជនរបស់យើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ លះបង់ជីវិត ដើម្បីការពារទឹកដីរបស់យើង នាពេលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានស្នើឱ្យបងប្អូនបន្តរក្សាភាពអត់ធ្មត់ ស៊ូទ្រាំ និងថែរក្សាខ្លួន ថែសុខភាព ឱ្យបានល្អ និងបានបង្ហាញជំនឿមុតមាំថាសន្តិភាពនឹងវិលត្រឡប់មកវិញក្នុងពេលឆាប់នេះៗ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ និងអស់ពីកម្លាំងកាយចិត្តរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច
ធិបតី ហ៊ុន ម៉ាណែត ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាដែលកំពុងកើតមានឡើងដោយសន្តិវិធី តាមរយៈនយោបាយការទូត និងច្បាប់ ពិសេសកម្ពុជាបាននិងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមមាន
សហរដ្ឋអាម៉េរិក ប្រទេសចិន បណ្តាប្រទេសអាស៊ាន និងអង្គការអន្តរជាតិនានាជាច្រើនទៀត។
ក្នុងស្មារតីរួមគ្នាជាធ្លុងមួយ និងដើម្បីសម្រាលការលំបាករបស់បងប្អូនភៀសសឹក ក្នុងពេលដ៏លំបាកនេះឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវអំណោយ ដែលបានមកពីការកៀរគរបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងធនធានទឹកនិងឧតុនិយម សម្រាប់ចែកជូនដល់បងប្អូនប្រជាជនភៀសសឹកសរុបចំនួន៣៧០០ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ១បាវ (២០គ.ក),មី ១កេស, ទឹកត្រី ១យួរ, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ថ្នាំប៉ារ៉ាសេតាម៉ុល ១ប្រអប់, និងទឹកសុទ្ធ ១កេស។ ដោយឡែក ក្រុមហ៊ុនទូរស័ព្ទស្មាត និងសប្បុរសជនមួយចំនួនទៀត ក៏បាននាំយកនិងចែកជូនដល់បងប្អូនភៀសសឹកដោយផ្ទាល់មួយចំនួនទៀតផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកជំទាវ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានចុះសាកសួរសុខទុក្ខបងប្អូនជនភៀសសឹក ដែលកំពុងទទួលការពិនិត្យព្យាបាលពីសំណាក់គ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ និងបានឧបត្ថម្ភថវិកាមួយចំនួនដល់បងប្អូនភៀសសឹកកំពុងមានជំងឺ និងគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យផងដែរ។

អត្ថបទដែលជាប់ទាក់ទង