ឯកឧត្តម សុត រស្មី ចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួលការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តកំពង់ធំ

ភ្នំពេញ៖នៅថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម(គល) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដែលរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញនាយកដ្ឋានធារាសាស្ត្រកសិកម្ម ចុះពិនិត្យ និងវាយតម្លៃប្រគល់-ទទួលការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រ (ថវិកាជំពូក៦១) ក្នុងខេត្តព្រៃវែង និងខេត្តកំពង់ធំ។
សូមជម្រាបថា ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានអញ្ជើញចុះពិនិត្យវាយតម្លៃជាក់ស្តែងគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រចំនួនបីទីតាំងគឺ៖
ទី១)ការងារថែទាំខួបប្រព័ន្ធធារាសាស្ត្ររំចេក ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង
ទី២)ការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រអូរជីម៉ាស់ ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ
ទី៣)ការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រទំពេជ ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ
ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារនាយកដ្ឋានធារាសាស្ត្រកសិកម្ម ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រគម្រោងខាងលើបានល្អប្រសើរប្រកបដោយគុណភាព សោភ័ណភាព ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងបានណែនាំឱ្យបន្តកិច្ចការងារនេះ ដើម្បីជាប្រយោជន៍រយ:ពេលវែង ក្នុងការលើកកម្ពស់សេដ្ឋកិច្ច-សង្គមមូលដ្ឋានផងដែរ៕

