**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន**វ៉េណេស៊ុយអេឡា៖ ក្រុមអ្នកជួយសង្រ្គោះ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងជាប់នៅក្រោមគំនរអគារដែលបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ

ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជា​ សម័យ​តេជោធិបតី នឹងមិនទុក​ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ​ណាម្នាក់​ បន្តរងគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ក្រោយសង្រ្គាមឡេីយ

ភ្នំពេញ៖ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ថ្លែង​ថា​ “ប្រទេស​កម្ពុជា​ សម័យ​តេជោធិបតី នឹងមិនទុក​ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ​ណាម្នាក់​ បន្តរងគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ក្រោយសង្រ្គាមឡេីយ”។​

ការ​ថ្លែង​បែប​នេះ​ ក្នុង​ឱកាស​ដែល​ ឯកឧត្តមបណ្ឌិត លី ធុជ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ដឹកនាំយុទ្ធនាការចុះអប់រំផ្សព្វផ្សាយអំពីហានិភ័យនៃយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ពីការវាយប្រហាររបស់យោធាថៃមកលេីប្រទេសកម្ពុជា ដល់ជនភៀសសឹកដែលកំពុងស្នាក់នៅតាមទីតាំងមានសុវត្ថិភាព នៅក្នុងខេត្តឧត្តរមានជ័យ​ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា បងប្អូនជនភៀសសឹក បានរួចជីវិតពីសង្គ្រាម ហើយទោះបីជារស់នៅក្នុងអំឡុងពេលនៃសង្គ្រាមក៏ដោយ ក៏នៅតែរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។ បងប្អូនជនភៀសសឹក បានចាកចោលផ្ទះសំបែងពិតមែន តែមិនមែនមកពីការចុះចាញ់នោះទេ ផ្ទុយទៅវិញ គឺពីក្តីស្រលាញ់ ពោលគឺស្រលាញ់កូន ស្រលាញ់ឪពុកម្តាយ និងស្រលាញ់អនាគត។ កម្លាំងចិត្តរបស់បងប្អូននេះហើយ ដែលបានរក្សាជាតិរបស់យើង ឱ្យនៅរួបរួមគ្នា ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក្តី។

ឯកឧត្តម បន្តទៀតថា បច្ចុប្បន្ន ការប្រយុទ្ធគ្នាបានឈប់ទៅហើយ ប៉ុន្តែមិនមានន័យថា លែងមានគ្រោះថ្នាក់នោះទេ ព្រោះថា ដីដែលយើងធ្លាប់រស់នៅ មិនមែនជាដីដូចមុនទៀតឡើយ ដោយវាអាចនឹងបង្កប់នៅសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ហើយសំណល់ពីសង្គ្រាមទាំងនោះ នឹងរង់ចាំយើងដោយស្ងៀមស្ងាត់បំផុត រហូតដល់ថ្ងៃណាមួយ ដែលយើងអាចនឹងទៅប៉ះពាល់វា ហើយបង្កជាគ្រោះថ្នាក់ដល់ជីវិត។

ជាមួយគ្នានោះ ឯកឧត្តមបានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែប្រុងប្រយ័ត្នជានិច្ច និងសំខាន់បំផុតត្រូវស្វែងយល់ និងមានចំណេះដឹងគ្រប់គ្រាន់អំពីប្រភេទ និងហានិភ័យនៃសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងនោះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រុមការងារអប់រំផ្សព្វផ្សាយសកម្មភាមីននេះ មិនមែនមកត្រឹមតែបង្រៀនបងប្អូនជនភៀសសឹកនោះទេ តែគឺជាការផ្តល់នូវអាវុធការពារខ្លួនដ៏សំខាន់មួយជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ហើយវាគឺជាចំណេះដឹង ផងដែរ។

ឯកឧត្តមគូសបញ្ជាក់ទៀតថា កូនក្មេងដែលចេះចៀសចេញពីគ្រោះថ្នាក់ គឺមានន័យថា ក្មេងនោះត្រូវបានការពាររួចទៅហើយ ហើយឪពុកម្តាយ ដែលបានបង្រៀនកូនឱ្យយល់ដឹងអំពីគ្រោះថ្នាក់ និងមានភាពប្រុងប្រយ័ត្ន ឪពុកម្តាយនោះ បានជួយសង្គ្រោះជីវិតកូនរួចទៅហើយ។ អ្វីដែលបងប្អូនបានរៀនសូត្រ ស្វែងយល់នៅថ្ងៃនេះ នឹងអាចការពារអាយុជីវិតខ្លួន និងកូនចៅរបស់ខ្លួន ឱ្យរួចផុតពីគ្រោះថ្នាក់ដែលយើងមិនចង់ជួបប្រទះក្នុងជីវិត។

ឯកឧត្តម បានលើកឡើងដែរថា ការអប់រំនេះ គឺសំខាន់ណាស់សម្រាប់កូនក្មេងតូចៗ ព្រោះក្មេងតែងតែចង់ដឹង ចង់ប៉ះពាល់ ចង់លេង ដែលអាចធ្វើឱ្យកូនក្មេងងាយនឹងរងគ្រោះថ្នាក់ ហេតុនេះហើយ យើងត្រូវតែធានាឱ្យបានថា កូនក្មេងតូចៗ នឹងរស់នៅ ហើយធំលូតលាស់ប្រកបដោយសុវត្ថិភាព។

ឯកឧត្តមបានសង្កត់ធ្ងន់ថា បេសកកម្មថ្ងៃនេះ អាចកើតមានឡើង ដោយសារកម្ពុជាមានឯកភាពជាតិ ហើយយើងទាំងអស់គ្នា គឺជាគ្រួសារខ្មែរតែមួយ រស់ក្រោមទង់ជាតិតែមួយ ដែលទាំងនេះ ជាលទ្ធផលសម្រេចបានក្រោមចក្ខុវិស័យដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រែក្លាយសង្គ្រាម ទៅជាសន្តិភាព ហើយបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាមោះមុត បន្តថែរក្សាសន្តិភាពនេះ ឱ្យគង់វង្ស។

ឯកឧត្តមគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចទាំងពីរ រាជរដ្ឋាភិបាល នឹងមិនអង្គុយនៅស្ងៀមឡើយ ហេតុនេះហើយ ទើបឯកឧត្តម និងក្រុមការងារមកដល់ទីនេះ នៅជាមួយបងប្អូនជនភៀសសឹក មិនថាពេលណា ឬកន្លែងណា។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបបងប្អូនជនភៀសសឹកថា ក្តីសង្ឃឹមនឹងនៅជាមួយយើងទាំងអស់គ្នា ហើយអាជ្ញាធរមីន នឹងមិនបោះបង់បងប្អូនជនភៀសសឹកចោលនោះទេពោលគឺ នឹងនៅជាមួយគ្នារហូតទាល់តែភូមិឋានមានសុត្ថិភាពកូនក្មេងតូចៗទាំងអស់ត្រូវបានការពារពីគ្រោះថ្នាក់ ហើយទាំងអស់គ្នា អាចរស់នៅបានដោយស្ងប់សុខ។

ឯកឧត្តមសង្កត់ធ្ងន់ថា ពិភពលោក អាចនឹងមើលរំលងបងប្អូនជនភៀសសឹក តែរាជរដ្ឋាភិបាលកម្ពុជា នឹងមិនមើលរំលងជាដាច់ខាត ហើយនឹងបន្តនៅជាមួយគ្នារហូតទាល់តែគ្រោះថ្នាក់ទាំងអស់ បាត់ចេញពីទឹកដីរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង