ឯកឧត្ដម ហេង សួរ និងលោកស្រី ឆូ ថារ័ត្ន នាយិកាអង្គការឡូ ស្កូយ៉ាតូឡូ អនឡឺស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង រវាង ក្រសួងការងារ និងអង្គការឡូ ស្កូយ៉ាតូឡូ អនឡឺស

ភ្នំពេញ៖ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឆូ ថារ័ត្ន នាយិកាអង្គការឡូ ស្កូយ៉ាតូឡូ អនឡឺស (Lo Scoiattolo Onlus) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង រវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការឡូ ស្កូយ៉ាតូឡូ អនឡឺស (Lo Scoiattolo Onlus) ស្ដីពី មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំនាញកុំព្យូទ័រ អគ្គិសនី-ទឹក ជួសជុលម៉ូទ័រ កាត់ដេរសម្លៀកបំពាក់ និងសំអាងការ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួង៕

