**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ

សហជីពនៅកម្ពុជាគ្រប់និន្នាការថ្កោលទោសថៃដែលបើកការវាយប្រហារមុនលើកម្ពុជា និងអំពាវនាវដល់ពលរដ្ឋគ្រប់និន្នាការគាំទ្ររដ្ឋាភិបាលប្រឆាំងការឈ្លានពាន

ភ្នំពេញ៖សហជីពនៅកម្ពុជាគ្រប់និន្នាការប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការលើទង្វើដ៏អាក្រក់របស់ថៃដែលបានបើកការវាយប្រហារមុនមកលើកកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានោះ សហជីពនៅកម្ពុជាអំពាវនាវដល់ពលរដ្ឋគ្រប់និន្នាការសូមគាំទ្ររដ្ឋាភិបាលប្រឆាំងការឈ្លានពាន។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា៖«យើងខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏អាក្រក់ស្មោកគ្រោករបស់កងទ័ពថៃដែលបានវាយប្រហារមកលើទឹកដីកម្ពុជាមុន ដោយប្រើប្រាស់គ្រាប់ផ្លោង។នេះជាការបង្ហាញថ្មីមួយទៀតពីចរិតឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជា»។

ទន្ទឹមនោះ លោក ហង្ស រ៉ាវី ប្រធានសហពភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានថ្លែងថា៖«ខ្ញុំសូមថ្កោលទោសប្រទេសថៃ ដែលបិទប្រាសាទតាមាន់មិនឱ្យប្រជាពលរដ្ឋចូល ជាពិសេស បានបាញ់មកលើកម្ពុជានាព្រឹកមិញនេះមុន ហើយកម្ពុជាយើងមានសិទ្ធិក្នុងការការពារខ្លួន ក៏ដូចជា វាយបកដើម្បីការពារបូរណភាពទឹកដី ការពារជាតិ ក៏ដូចជាការពារពលរដ្ឋនៅតាមក្រវាត់ព្រំដែន»។

រីឯ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ថ្លែងថា៖«ខ្ញុំសូមថ្កោលទោស ចំពោះ មេដឹកនាំថៃ ដែលបានបញ្ជាឱ្យកងទ័ពខ្លួនបាញ់មកកម្ពុជាមុន។នេះជាអំពើព្រៃផ្សៃណាស់ មនុស្សក្នុងលោកគេមិនចង់បាន ហើយគេស្អប់ខ្ពើមណាស់»។

ជាមួយគ្នានោះសហជីពនៅកម្ពុជាគ្រប់និន្នាការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការទាំងអស់ មេត្តារួបរួមពួតដៃគាំទ្រ និងទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល លើកទឹកចិត្តបងប្អូនកងទ័ព ក្នុងការការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិខ្មែរតែមួយ៕

អត្ថបទដែលជាប់ទាក់ទង