**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៥

តាកែវ៖ នារសៀលថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំឆមាសទី១ ក្នុងខែកក្កដា និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៥។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូច​នគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរងទទួលផែនការងារ ព្រហ្មទណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ អត្តសញ្ញាណប័ណ្ណ និងគ្រឿងញៀនក្រុង-ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាល​ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង និងលោកនាយប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ឯក សុខ ស៊ុយ នាយការិយាល័យសរុបផែនការ ឡើងអានរបាយការណ៍ស្វាគមន៍សង្ខេបប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆមាសទី ឆ្នាំ២០២៥។ បន្តមកលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង ផែនការងារសេនាធិការ អានសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិចំនួន ៣ សេចក្តីណែនាំផ្សេងគ្នាជូនអង្គពិធីជ្រាប។

មានប្រសាសន៍ថ្លែងបូកសរុបណែនាំផ្តាំផ្ញើក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការចំនួន ១០ចំណុចដូចខាងក្រោម៖
១- ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
២- រៀបចំផែនការយុទ្ធសាស្រ្តឱ្យមន្រ្តីនគរបាលក្រោមឱវាទយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តទី៧(ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព)ព្រមទាំងលុបបំបាត់បញ្ហាក្មេងទំនើង គ្រឿងញៀន ចោរលួចឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
៣- ពង្រឹងបទវិន័យកងកម្លាំងនគរបាលជាតិ និងប្រមូលផ្តុំកម្លាំងប្រចាំការនៅហ្នឹងកន្លែងរងចាំទទួលបទបញ្ជាថ្នាក់ដឹកនាំ។
៤- បន្តការបើកវគ្គបណ្តុះបណ្តាលខ្លីដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត។
៥- បន្តចុះត្រួតពិនិត្យឆែកឆេអាវុធគ្រឿងផ្ទុះនៅពេលយប់ក្នុងភូមិសាស្រ្តទទួលខុសត្រូវ និងការចុះផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
៦- បង្កើនការចេញល្បាតចល័តពួនស្ទាក់តាមតំបន់ងាយរងគ្រោះ និងត្រៀមកម្លាំងនគរបាលនៅប៉ុស្តិ៍សេវាប្រចាំការ២៤ម៉ោង លើ២៤ម៉ោងសម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ និងសំណូមពរផ្សេងៗ។
៧-ជំរុញការចុះផ្សព្វផ្សាយតាមវេទិការសាធារណៈ អំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង ចោរលួច ឆក់ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ។
៨- ពង្រឹងការគ្រប់គ្រងមុខសញ្ញាចាស់ថ្មីទាំងមានដីការ គ្មានដីការទើបចេញពីពន្ធនាគារទៅរស់នៅមូលដ្ឋានវិញ។
៩- បន្តការចុះអនុវត្តរឺតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩.អនក្រ.ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។
១០- បង្កើតក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តចុះជួយគាំទ្រតាមបណ្តាអធិការដ្ឋាននគរបាលស្រុក ក្រុង ដើម្បីធានាប្រសិទ្ធភាពការងារ៕

អត្ថបទដែលជាប់ទាក់ទង