**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល**ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ**អ្នកជំណាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី

តំបន់ប្រតិបត្តិការសឹករងកណ្តាល ធ្វើពិធីប្រគល់ ទទួល និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល រៀបចំពិធីប្រគល់-ទទួល អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២៤ រដូវប្រាំង ឆ្នាំ២០២៤-២០២៥ ក្នុងភូមិសាស្រ្តខេត្តកណ្តាល។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម មុំ សុភាព មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ចការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ្វិញ វុ័នង៉ន មេបញ្ជាការរងនយោបាយ និងជាប្រធានគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម និង លោក តាំង ម៉េងលាន អភិបាលរង តំណាង ឯកឧត្តម គូច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានអចិន្ត្រៃ៍គណៈកម្មការ រុករក ជីកលើក និងធ្វើមាតុភូមិ និវត្តន៍អដ្ឋិធាតុ ខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈប្រតិភូភាគីមិត្ត និងក្រុមលេខាធិការដ្ឋានជាច្រើនរូប។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានលើកឡើងថា ក្នុងជំហានទី២៤ រដូវប្រាំង ឆ្នាំ២០២៤-២០២៥ ក្រុមK90សហការជាមួយកម្លាំងយោធភូមិភាគពិសេស តំបន់ប្រតិបត្តិការសឹករងកណ្តាល ល និងជំនាញការវៀតណាមចុះរុករក ជីកលើកអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តក្នុងភូមិសាស្រ្តខេត្តកណ្តា ដែលបានពលីជីវិតក្នុងដំណាក់កាលសង្រ្គាមនៅកម្ពុជា ក្នុងភូមិសាស្រ្តខេត្តកណ្តាល ទទួលបានសរុបចំនួន១៩អដ្ឋិធាតុ។

ឯកឧត្តម គូសបញ្ជាក់ បន្ថែមថា កិច្ចសហការរុករក ជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមចុះរុករក (រវាងគណៈចង្អុលការ១២៣៧) គណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ជាមួយគណៈកម្មការជំនាញខេត្តកណ្តាល បានចាប់ផ្តើម ឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ន មានចំនួន ២៤ លើក សម្រេចលទ្ធផលបាន ចំនួន១.២៨៥ អដ្ឋិធាតុ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ្វិញ វុ័នង៉ន មេបញ្ជាការរងនយោបាយ និងជាប្រធានគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានសហការរុករកជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ ទទួលបានលទ្ធផលនាពេលនេះ។

លោក តាំង ម៉េងលាង លើកឡើងថា ប្រវត្តិសាស្ត្របានចារទុក កម្ពុជា-វៀតណាម គឺជាអ្នកជិតខាងដ៏ល្អ មានចំណងទំនាក់ទំនង សាមគ្គីភាព មិត្តភាព ជាប្រពៃណីដ៏ល្អផូរផង់ រួមសហការលើគ្រប់វិស័យ ធ្លាប់មានប្រវត្តិ កៀកស្អាត ស៊ូប្រយុទ្ធជាមួយសត្រូវរួម ធ្លាប់ជួយគ្នាទៅវិញទៅមកក្នុងបុព្វហេតុទាមទារ រំដោះជាតិ មាតុភូមិ។ ក្រោមការដឹកនាំរបស់ស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានព្រឹទ្ធសភា ទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ននេះ។

លោកបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានចាត់ទុកចំណងទំនាក់ទំនង រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម គឺជាចំណងទំនាក់ទំនងពិសេសដែលមិនអាចកាត់ផ្តាច់បាន។ ជាពិសេសទៀតនោះ ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកព្រះរាជាណាចក្រកម្ពុជាកន្លងទៅ បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីករឹតបន្តឹង ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា ឱ្យកាន់តែជិតស្និទ្ធរឹងមាំថែមទៀត។ ក្នុងនាមជាអ្នកជំនាន់ក្រោយ កំពុងរស់នៅរក្រោមដំបូល នៃសុខសន្តិភាព គឺដោយការ លះបង់បូជាសាច់ស្រស់ ឈាមស្រស់របស់យុទ្ធមិត្ត ដែលបានជួយរំដោះជាតិមាតុភូមិពីគ្រប់បណ្តាសម័យសង្គ្រាម។ យើងទាំងអស់គ្នាត្រូវខិតខំពូនជ្រុំ រក្សានូវចំណងសាមគ្គីភាព មិត្តភាព ជាប្រពៃណី ដ៏ល្អផូរផង់ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំស្ថិតស្ថេរយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង