**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តកំពង់ស្ពឺ ច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ពាក់ព័ន្ធការកាត់ឆ្វៀលដីនៅតំបន់ភ្នំឱរ៉ាល់

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ពាក់ព័ន្ធការកាត់ឆ្វៀលដីនៅតំបន់ភ្នំឱរ៉ាល់។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានបដិសេធចំពោះការបង្ហោះព័ត៌មានគ្មានមូលដ្ឋាន ត្រឹមត្រូវច្បាស់លាស់ ក្នុងន័យបំភ្លឺបំផ្លើស បង្អួចបង្កាច់ ចេតនាញុះញង់ បង្កប់នូវគំនិតទុច្ចរិត ធ្វើឱ្យសាធារណមតិ មានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ មកលើថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង អនុវត្តកិច្ចការងារ យ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច ខេត្តកំពង់ស្ពឺ។

ក្នុងន័យនេះ ក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិរក្សតំបន់សហគមន៍ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងស្រុកឱរ៉ាល់ តាមរយៈការផ្សព្វផ្សាយច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិដល់ប្រជាពលរដ្ឋ ព្រមទាំង ពិនិត្យដោះស្រាយវិវាទដីធ្លី និងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីបានផ្ដល់លទ្ធភាពចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលបាន កាន់កាប់ និងអាស្រ័យផលជាក់ស្ដែង ឲ្យទទួលបានដីសម្រាប់បង្កបង្កើនផល លើកកម្ពស់កម្រិតជីវភាព របស់ ប្រជាពលរដ្ឋ ស្របពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងអនុវត្តកម្មវិធីផ្ដល់ដី ការពារព្រៃ និងអភិវឌ្ឍន៍ដោយ ចីរភាពដល់ប្រជាពលរដ្ឋ។ ទន្ទឹងនឹងនេះ រដ្ឋបាលខេត្តនឹងបន្តចាត់វិធានការចំពោះបុគ្គលទាំងឡាយណាដែលរុករាន ទន្ទ្រានដីសាធារណៈរបស់រដ្ឋ។

រដ្ឋបាលខេត្តកំពង់ស្ពឺ ស្នើអ្នកប្រើប្រាស់បណ្តាញសង្គម ធ្វើការផ្សព្វផ្សាយរាល់ព័ត៌មានទាំងឡាយ ត្រូវផ្អែកលើទិដ្ឋភាពច្បាប់ ធ្វើជាមូលដ្ឋានច្បាស់លាស់ ជៀសវាងកុំឱ្យសាធារណជន មានការភាន់ច្រឡំ ឬខុស ពីការពិតដោយគ្មានទឡឹករណ៍ ផ្សារភ្ជាប់ជាមួយនឹងបទដ្ឋានគតិយុត្ត ដែលអាចប្រឈមនឹងផ្លូវច្បាប់ជាធរមាន និងស្នើឲ្យធ្វើការកែតម្រូវខ្លឹមសារ និងផ្សព្វផ្សាយឡើងវិញជាដាច់ខាត៕

អត្ថបទដែលជាប់ទាក់ទង