**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ទីភ្នាក់ងារលទ្ធកម្មការពារជាតិកូរ៉េខាងត្បូង DAPA បានឱ្យដឹងថា កូរ៉េខាងត្បូងនិងប៉ូឡូញ បានបញ្ចប់ស្ថាពរនូវដំណាក់កាលចរចាគ្នា ស្តីពីការលក់រថក្រោះបន្ថែមឱ្យទៅប្រទេសអឺរ៉ុប

បរទេស៖ ទីភ្នាក់ងារលទ្ធកម្មការពារជាតិកូរ៉េខាងត្បូង DAPA បានឱ្យដឹងកាលពីថ្ងៃពុធ ទី២ ខែកក្កដា ថា កូរ៉េខាងត្បូងនិងប៉ូឡូញ បានបញ្ចប់ស្ថាពរនូវដំណាក់កាលចរចាគ្នា ស្តីពីការលក់រថក្រោះបន្ថែមឱ្យទៅប្រទេសអឺរ៉ុបមួយនេះ។

ទីភ្នាក់ងារ DAPA បាននិយាយថា រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz និងក្រុមហ៊ុនកូរ៉េ Hyudai Rotem ដែលជាអ្នកផលិតរថក្រោះ K2 បានបិទបញ្ចប់កិច្ចពិភាក្សាចុងក្រោយរបស់ពួកគេហើយ និងគ្រោងរៀបចំពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង ដែលចូលរួមដោយមន្រ្តីជាន់ខ្ពស់មកពីប្រទេសទាំងពីរ។

ទំហំនៃកិច្ចព្រមព្រៀង មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែបើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap កិច្ចព្រមព្រៀងនោះ ត្រូវបានប៉ាន់ស្មានថា មានតម្លៃប្រហែលជាង ៦ពាន់លានដុល្លារ និងរថក្រោះ K2 ចំនួន១៨០គ្រឿង។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ប៉ូឡូញធ្លាប់បានចុះកិច្ចព្រមព្រៀងជាច្រើន ជាមួយក្រុមហ៊ុនការពារជាតិរបស់កូរ៉េខាងត្បូង ដើម្បីទិញសព្វាវុធផ្សេងៗ រួមមានរថក្រោះ K2, កាំភ្លើងធំ K9 និងយន្តហោះចម្បាំងធុនស្រាល FA-50 ស្របពេលដែល​ប្រទេសអឺរ៉ុបមួយនេះ ខិតខំបង្កើនការចំណាយលើវិស័យការពារជាតិ ក្រោយការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។

នៅឆ្នាំ២០២២ ក្រុមហ៊ុន Hyundai Rotem បានចុះកិច្ចព្រមព្រៀងទំហំ៤.៥ទ្រីលានវ៉ុន ឬស្មើនឹង៣.៣ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់រថក្រោះ K2 ចំនួន១៨០គ្រឿងឱ្យប៉ូឡូញ៕

អត្ថបទដែលជាប់ទាក់ទង