**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

នាយកដ្ឋានពាណិជ្ជកម្មនៃប្រទេសថៃ ព្រមានថា ប្រសិនបើច្រកព្រំប្រទល់ថៃ-កម្ពុជា បន្តបិទរហូតដល់ចុងឆ្នាំនេះ ថៃមុខជានឹងត្រូវខាតបង់ជាង ៦០ពាន់លានបាត ឬស្មើនឹង១.៨៤ពាន់លានដុល្លារអាមេរិក ក្នុងការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន

បាងកក៖ បើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នាថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានពាណិជ្ជកម្មនៃប្រទេសថៃ (DFT) ថ្មីៗនេះ បានព្រមានថា ប្រសិនបើច្រកព្រំប្រទល់ថៃ-កម្ពុជា បន្តបិទរហូតដល់ចុងឆ្នាំនេះ ថៃមុខជានឹងត្រូវខាតបង់ជាង ៦០ពាន់លានបាត ឬស្មើនឹង១.៨៤ពាន់លានដុល្លារអាមេរិក ក្នុងការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន។

អគ្គនាយិកា DFT លោកស្រី Arada Fuangtong បាននិយាយថា ប្រសិនបើព្រំប្រទល់បន្តបិទចាប់ខែមិថុនា រហូតដល់ខែធ្នូ ការខាតបង់ប្រាក់ចំណូលពីការនាំចេញទំនិញរបស់ថៃ ត្រូវបានប៉ាន់ប្រមាណថា អាចមានទំហំលើស៦០ពាន់លានបាត។ តួលេខនេះ គឺផ្អែកលើការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនសរុប កាលពីឆ្នាំ២០២៤ ដែលមានទំហំ១៧៥ពាន់លានបាត ឬស្មើនឹង៥.៣៨ពាន់លានដុល្លារអាមេរិក រវាងថៃនិងកម្ពុជា ដោយក្នុងនោះការនាំចេញមានទំហំប្រមាណ ១៤២ពាន់លានបាត (៤.៣៦ពាន់លានដុល្លារអាមេរិក) ឬស្មើនឹងជាមធ្យម ១១.៨ពាន់លានបាត (៣៦២លានដុល្លារអាមេរិក) ក្នុងមួយខែៗ។

លោកស្រី Arada បានបន្ថែមថា អំឡុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ការនាំចេញសរុបរបស់ថៃទៅកាន់កម្ពុជា មានទំហំ១៤៦ពាន់លានបាត (៤.៤៩ពាន់លានដុល្លារអាមេរិក) ដែលជាកំណើន ៨.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះការនាំចេញតាមព្រំដែន មានទំហំ៦៣.១ពាន់លានបាត (១.៩៤ពាន់លានដុល្លារអាមេរិក) ដែលជាកំណើន៩ភាគរយ។

បើតាមលោកស្រី Arada ប្រសិនបើច្រកព្រំដែនជាមួយកម្ពុជាបន្តបិទរាប់ខែទៀត ប្រទេសថៃប្រហែលជានឹងត្រូវបង្កើនការនាំចូលពី ប្រទេសជិតខាងដទៃទៀត ប៉ុន្តែការនាំចូលពីប្រទេសដទៃទាំងនោះ នឹងទាមទារថ្លៃដឹកជញ្ជូនខ្ពស់ ហើយរយៈពេលដឹកជញ្ជូនយូរជាងមុន។

ជាចុងក្រោយ លោកស្រី Arada Fuangtong បានបញ្ជាក់ថា ជារួមការបិទព្រំដែនជាមួយកម្ពុជា នឹងជះផលប៉ះពាល់អវិជ្ជមាន ចំពោះគោលដៅ នៃការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនសរុប របស់ប្រទេសថៃ នៅក្នុងឆ្នាំ២០២៥នេះ។ ពីដំបូងឡើយ គោលដៅពាណិជ្ជកម្មឆ្លងព្រំដែន ត្រូវបានកំណត់ថា នឹងទទួលបានកំណើនខ្ទង់ ៣ភាគរយ ជាមួយទំហំពាណិជ្ជកម្មសរុប ១.៨៧ទ្រីលានបាត (៥៧.៥ពាន់លានដុល្លារអាមេរិក)។ ប៉ុន្តែ ដោយសារតែការបិទព្រំដែន កំណើនពាណិជ្ជកម្មនាពេលនេះ ត្រូវរំពឹងថា នឹងទទួលបានត្រឹម១-២ភាគរយប៉ុណ្ណោះ ធៀបនឹងឆ្នាំមុន ដែលមានទំហំ ១.៨២ទ្រីលានបាត (៥៦ពាន់លានដុល្លារអាមេរិក)៕

អត្ថបទដែលជាប់ទាក់ទង