អុីរ៉ង់ព្រមានលោក Trump៖ «អ្នកអាចចាប់ផ្តើមសង្គ្រាម ប៉ុន្តែយើងនឹងបញ្ចប់វា»

(បរទេស)÷ ថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ អុីរ៉ង់បានបញ្ចេញសារព្រមានដល់លោក Donald Trump បន្ទាប់ពីអាមេរិកបានវាយប្រហារលើតំបន់នុយក្លេអ៊ែរ Fordow។ អុីរ៉ង់ចោទថា លោក Trump ជា “អ្នកល្បែង” ហើយអះអាងថា ខ្លួននឹងបញ្ចប់សង្គ្រាមនេះ ប្រសិនបើវាផ្ទុះឡើង។
អុីស្រាអែលបានបន្តវាយប្រហារលើគោលដៅយោធានៅអុីរ៉ង់ ខណៈអុីរ៉ង់បានបាញ់មីស៊ីលតបវិញទៅអុីស្រាអែល។ ទាំងពីរប្រទេសមានការបាត់បង់ជីវិតស៊ីវិលយ៉ាងច្រើន។
អុីរ៉ង់កំពុងពិចារណាបិទសមុទ្រ Hormuz ដែលអាចប៉ះពាល់ដល់ការដឹកប្រេងពិភពលោក ហើយអាចបណ្ដាលឱ្យមានវិបត្តិសេដ្ឋកិច្ច និងការប៉ះទង្គិចនាវាចម្បាំងជាមួយអាមេរិក។
អត្ថបទពីកញ្ញា ហេង គីមជូ

