**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

រុស្ស៉ីមើលឃើញមានឱកាសស្តួចស្តើងណាស់ ក្នុងការស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយជាមួយ​សហរដ្ឋអាមេរិក

បរទេស៖ ក្នុងកិច្ចសម្ភាសមួយចេញផ្សាយនៅថ្ងៃសុក្រ ទី៦ ខែមិថុនា អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Ryabkov បាននិយាយថា រុស្ស៉ីមើលឃើញមានឱកាសស្តួចស្តើងណាស់ ក្នុងការស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយជាមួយ​សហរដ្ឋអាមេរិក ដែលត្រូវផុតសុពលភាពក្នុងរយៈពេល៨ខែ ដោយសារស្ថានភាពដុនដាប នៃទំនាក់ទំនងជាមួយវ៉ាស៉ីនតោន។

លោក Ryabkov បានលើកឡើងថា គម្រោងអភិវឌ្ឍប្រព័ន្ធខែលការពារមីស៉ីល Golden Dome របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាកត្តាដ៏ចម្បងមួយ ដែលបង្កើតចេញនូវឧបសគ្គថ្មី ចំពោះបញ្ហានៃការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងមហាអំណាចទាំងពីរ។ កិច្ចព្រមព្រៀងហៅថា New START គឺជាសន្ធិសញ្ញាចុងក្រោយបង្អស់រវាងរុស្ស៉ី និងសហរដ្ឋអាមេរិក ដែលកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលភាគីទាំងពីរអាចដាក់ពង្រាយបាន។

ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីឆ្នាំ២០២៣ បានផ្អាកការចូលរួមរបស់រុស្ស៉ី ក្នុងកិច្ចព្រមព្រៀងនេះ ដោយទម្លាក់កំហុសទៅលើការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែន ប៉ុន្តែលោកបានបញ្ជាក់ថា រុស្ស៉ីនឹងបន្តស្ថិតក្រោមការកំណត់របស់សន្ធិសញ្ញា ស្តីពីចំនួនក្បាលគ្រាប់ មីស៉ីល និងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់។

គួរបញ្ជាក់ថា ប្រសិនបើកិច្ចព្រមព្រៀង New START មិនត្រូវបានពន្យារបន្ថែម និងជំនួសដោយកិច្ចព្រមព្រៀងថ្មីណាមួយទេនោះ ក្រោយពេលផុតសុពលនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអ្នកជំនាញបារម្ភថា វាអាចនឹងដុតបញ្ឆេះការរត់ប្រណាំងសព្វាវុធថ្មី ចំពេលមួយដែលភាពតានតឹងអន្តរជាតិខ្លាំង ជុំវិញជម្លោះនៅអ៊ុយក្រែន ដែលទាំងលោក ពូទីន និងលោក ត្រាំ បាននិយាយថា អាចនឹងនាំទៅរកសង្រ្គាមលោកលើកទី៣៕

អត្ថបទដែលជាប់ទាក់ទង