**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ការចំណាយលើវិស័យថាមពលស្អាត ត្រូវបានគេរំពឹងថា អាចនឹងឈានដល់ចំនួន ៣.៣ទ្រីលានដុល្លារ

បរទេស៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ការចំណាយលើវិស័យថាមពលស្អាត ត្រូវបានគេរំពឹងថា អាចនឹងឈានដល់ចំនួន ៣.៣ទ្រីលានដុល្លារ ចេញពីការវិនិយោគថាមពលសកល ឆ្នាំ ២០២៥ ទោះបីជាមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ ២០២៥។

IEA បានលើកឡើងក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា បច្ចេកវិទ្យាថាមពលស្អាត បច្ចេកវិទ្យាថាមពលកកើតឡើងវិញ នុយក្លេអ៊ែរ និងការស្តុកទុកថាមពល អាចទាក់ទាញការវិនិយោគចំនួន ២.២ទ្រីលានដុល្លារ។

រីឯថាមពលពន្លឺព្រះអាទិត្យ នឹងក្លាយជាប្រភពដែលត្រូវវិនិយោគខ្លាំងបំផុត ជាមួយនិងការព្យាករថាមានចំនួន ៤៥០ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ខណៈការចំណាយលើការផលិតថ្មសាក នឹងកើនឡើងដល់ប្រហែល ៦៦ពាន់លានដុល្លារ។ ថ្មសាក ត្រូវបានគេមើលឃើញថា គឺជាមធ្យោបាយមួយ ដើម្បីរក្សាទុកថាមពលសម្រាប់ផ្គត់ផ្គង់ និងបញ្ចេញថាមពល អំឡុងពេលមានតម្រូវការ ប៉ុន្តែការវិនិយោគលើបច្ចេកវិទ្យានេះ នៅតែមានភាពយឺតយ៉ាវ ជាងថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។

ផ្ទុយទៅវិញ ការវិនិយោគលើប្រេង និងឧស្ម័ន ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ដោយការរុករក និងផលិតនឹងធ្លាក់ចុះ ៦ភាគរយ នៅឆ្នាំ ២០២៥ ដោយសារតែតម្លៃប្រេងថោក និងការរំពឹងទុកនៃតម្រូវការ ក៏ដូចការធ្លាក់ចុះចាប់តាំងពីវិបត្តិកូវីដ១៩។ IEA ក៏បានព្រមានដែរថា ការវិនិយោគលើបណ្តាញអគ្គិសនី ក្នុងចំនួនត្រឹម ៤០០ពាន់លានដុល្លារក្នុងមួយឆ្នាំ គឺទាបជាងការចំណាយលើការផលិត និងសមត្ថភាពផ្គត់ផ្គង់ ដែលអាចបង្កហានិភ័យដល់វិស័យថាមពលអគ្គិសនី។

លំនាំនៃការចំណាយ នៅតែមានលក្ខណៈមិនស្មើគ្នាទូទាំងពិភពលោក ដោយប្រទេសកំពុងអភិវឌ្ឍជាច្រើនជួបការលំបាក ក្នុងការប្រមូលដើមទុន សម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល ខណៈដែលចិន គ្រប់គ្រងការវិនិយោគថាមពលស្អាតជាសកល ស្ទើរតែមួយភាគបីនៃចំនួនសរុប។

ប្រធានប្រតិបត្តិរបស់ IEA លោក Fatih Birol គូសបញ្ជាក់ថា «ទិដ្ឋភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលវិវត្តយ៉ាងលឿន បានន័យថា អ្នកវិនិយោគចំនួន កំពុងរង់ចាំមើលការអនុម័តគម្រោងថ្មីៗលើវិស័យថាមពល ប៉ុន្តែនៅក្នុងតំបន់ភាគច្រើន យើងមិនទាន់ឃើញមានលទ្ធផលធំដុំ ពីគម្រោងដែលមានស្រាប់នៅឡើយទេ»៕

អត្ថបទដែលជាប់ទាក់ទង