ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចទទួលបន្ទុកដឹកនាំ និងរៀបចំពិធីនានារបស់យុវជនគណបក្សថា្នក់កណ្តាល

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧ មករា ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណ:កម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកដឹកនាំ និងរៀបចំពិធីនានា របស់យុវជនគណបក្សថា្នក់កណ្តាល ដោយមានការចូលរួមពីសមាជិក សមាជិកាចំនួន៥៩នាក់ ។
កិច្ចប្រជុំ បានពិនិត្យ និងពិភាក្សា លើរបៀបវារ:មួយចំនួន :
១.ប្រកាសសមាសភាពគណ:កម្មការចំពោះកិច្ច និងការប្រគល់ភារកិច្ចជូនអនុគណ:កម្មការជំនាញទាំង ៧ ។
២.តាមដានវឌ្ឍនភាពការងាររបស់អនុគណ:កម្មការជំនាញទាំង៧ ក្នុងការរៀបចំវេទិកាផ្សព្វផ្សាយ ” ការគ្រប់គ្រងដីធ្លី និងការបង្កើតនូវបរិយាកាសគ្មានវិវាទដីធ្លីនៅកម្ពុជា ” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៥ ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ឯកឧត្តមបណ្ឌិត សាយ សំអាល់ សមាជិកគណ:អចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាល និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។
៣.បញ្ហាផ្សេងៗ
អង្គប្រជុំបានប្រព្រឹត្តិទៅដោយផុលផុស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានបញ្ចប់នៅម៉ោង ៥:៤៥ នាទី ។

