ដំណឹងដ៏សោកសៅ! លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ព្រឹទ្ធាចារ្យក្បាច់ល្បុក្កតោ បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង

ភ្នំពេញ៖ ដំណឹងដ៏សោកសៅ ដោយលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ព្រឹទ្ធាចារ្យក្បាច់ល្បុក្កតោ បានទទួលមរណភាពហើយ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨០ ឆ្នាំ ដោយសារគាំងបេះដូង។ នេះបើតាមការបញ្ជាក់ពី លោក អ៊ូ តារា មន្ត្រីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។
