**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

សម្តេចតេជោ៖ ជំហររបស់កម្ពុជាគឺមិនចង់មានសង្គ្រាមនោះទេ ក៏ប៉ុន្តែក្នុងករណីចាំបាច់ ត្រូវតែធ្វើសង្គ្រាមបើសិនមានករណីឈ្លានពាន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ជំហររបស់កម្ពុជាគឺយើងមិនចង់មានសង្គ្រាមនោះទេ ក៏ប៉ុន្តែក្នុងករណីចាំបាច់ ត្រូវតែធ្វើសង្គ្រាមបើសិនមានករណីឈ្លានពាន តែទោះជាយ៉ាងណាសម្ដេចតេជោនៅតែលើកទឹកចិត្តឲ្យភាគីទាំងអស់បន្តការអត់ធ្មត់ និងបន្តការចរចាគ្នា ដើម្បីរក្សាបាននូវព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្តេចតេជោ បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយ ក្នុងសម្ព័ន្ធភាព ដែលមានគណបក្សនយោបាយចំនួន ២៩ចូលរួម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។

គណបក្សនយោបាយទាំង២៩ ដែលបានចូលរួម រួមមាន៖ គណបក្សប្រជាជនកម្ពុជា , គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី ,គណបក្សសញ្ជាតិកម្ពុជា ,គណបក្សខ្មែរក្រោក,គណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ ,គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ,គណបក្សយុវជនកម្ពុជា ,គណបក្សធម្មាធិបតេយ្យ , គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ ,គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សខ្មែរអង្គរ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សម៉ូលីណាកា, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សអភិវឌ្ឍន៍កម្ពុជា ,គណបក្សមហានគរ និងគណបក្សសន្តិភាពជាតិ។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះវឌ្ឍនភាពដែលបានកើតឡើងជុំវិញគណបក្សនយោបាយដែលជាតំណាងដែលបានចូលរួមសហការគ្នា ជាពិសេសការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការនានាដែលមានកន្លងមក។

នៅក្នុងជំនួបនេះ សម្ដេចតេជោបានចែករំលែកអំពីសភាពការណ៍នាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសលទ្ធផលនៃការចរចារវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ បានទទួលលទ្ធផលល្អ និងគោលជំហររបស់សម្ដេច ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើយ៉ាងណាដោះស្រាយបញ្ហាដោយសន្តិវិធី និងការចរចា។

សម្ដេចតេជោបានបញ្ជាក់ថា ជំហររបស់កម្ពុជាគឺយើងមិនចង់មានសង្គ្រាមនោះទេ ក៏ប៉ុន្តែក្នុងករណីចាំបាច់ ត្រូវតែធ្វើសង្គ្រាមបើសិនមានករណីឈ្លានពាន តែទោះជាយ៉ាងណាសម្ដេចតេជោនៅតែលើកទឹកចិត្តឲ្យភាគីទាំងអស់បន្តការអត់ធ្មត់ និងបន្តការចរចាគ្នា ដើម្បីរក្សាបាននូវព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្ដេចតេជោក៏បានមានប្រសាសន៍ទៅកាន់បណ្ដាគណបក្សសម្ព័ន្ធភាព ទាក់ទងទៅនឹងការចូលរួមទប់ស្កាត់ភាពនិយមជ្រុល ជាក់ស្ដែងដូចជាបញ្ហាព្រំដែននេះជាដើម គឺយើងត្រូវចូលរួមទប់ស្កាត់កុំឲ្យមានភាពជាតិនិយម ឬញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ និងធ្វើឲ្យប៉ះទង្គិចដល់ទំនាក់ទំនងប្រទេសជិតខាង ដែលជារឿងមួយមិនគប្បីនោះទេ។

ក្នុងឱកាសនោះ សម្ដេចតេជោក៏បានមានប្រសាសន៍ចូលរួមចែករំលែកជាមួយបណ្ដាគណបក្សនយោបាយ ទាក់ទងទៅនឹងការទប់ស្កាត់នូវនយោបាយជ្រុលនិយម ដោយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ដរាបណានយោបាយជ្រុលនិយមនៅតែកើតមានក្នុងប្រទេសកម្ពុជា គឺប្រទេសកម្ពុជាយើងនៅតែមានហានិភ័យ តែសម្ដេចបានមានប្រសាសន៍ហើយថា សម្ដេចត្រូវតែមានវិធានការក្នុងការកំចាត់នូវនយោបាយជ្រុលនិយមនេះ ហើយសម្ដេចធ្វើចំពោះតែក្រុមណា ឬជនណាដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលក្រៅប្រព័ន្ធច្បាប់ ឬការធ្វើបដិវត្តន៍ពណ៌ ដែលប្រាសចាកពីរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យ នោះរាជាដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនឹងមានវិធានការ។

នៅថ្ងៃនេះ សម្ដេចតេជោក៏បានប្រាប់ទៅដល់បណ្ដាគណបក្សនយោបាយសម្ព័ន្ធភាពថា គណបក្សប្រជាជនកម្ពុជា កំពុងតែសិក្សាស្រាវជ្រាវ ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា នាពេលខាងមុខ ហើយក៏ចង់បានយោបល់បន្ថែមពីបណ្ដាគណបក្សនយោបាយទាំងអស់ផងដែរធ្វើយ៉ាងណាដើម្បីឈានទៅទៅដល់ការធ្វើវិសោធនកម្មច្បាប់ ទាក់ទងទៅនឹងការបោះឆ្នោតព្រឹទ្ធសភា ដើម្បីពង្រីកបន្ថែម និងបង្កើននូវគណនេយ្យភាព រវាងសមាជិកព្រឹទ្ធសភា ជាមួយនឹងអង្គបោះឆ្នោត និងការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះប្រជាពលរដ្ឋ។

នៅក្រោយជំនួបនេះផងដែរ សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានរៀបចំនូវអាហារសាមគ្គីមួយពេលជាមួយប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព២៩គណបក្ស ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល៕

អត្ថបទដែលជាប់ទាក់ទង