ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អភិវឌ្ឍទាំងអាណាចក្រ និងពុទ្ធចក្រ ធានាបានសុខុដុមរមនាសាសនា ស្ថិរភាពសង្គម និងការពារដាច់ខាត សុខ សន្តិភាព និងសមិទ្ធផលនានានិងខិតខំកសាងពង្រីកសមិទ្ធផលថ្មីៗនានា បន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ព ជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតកាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យ សម្ពោធ ឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តសិរី ពោធិវង្ស ហៅវត្តទឹកជ្រៅ ស្ថិតក្នុងភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
សូមជម្រាបថា វត្តទឹកជ្រៅ មានអាយុកាលជាង ២០០ ឆ្នាំ ដែលបានចាប់ផ្តើម ក៏កើតឡើងតាំងពីឆ្នាំ១៨១៣ និងផ្តួចផ្តើម កសាងឡើងដោយប្រជាជននៅ មូលដ្ឋាន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ សម្រាប់ទុកជាទីកន្លែងគោរពបូជា និងសិក្សា រៀន សូត្រទាំងធម៌ព្រះវិន័យ និងចំណេះដឹងទូទៅ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា សមិទ្ធផលនា ថ្ងៃនេះ អាចសម្រេចទៅបាន ដោយសារ កត្តា សុខសន្តិភាពដែលជាមូលដ្ឋាន គ្រឹះយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍនិងការរីកចម្រើន ដោយបងប្អូន អ៊ំពូមីង ប្រជាពល រដ្ឋទាំងអស់ មានឱកាសបំពេញការងារ ប្រកបរបរនានាលើកស្ទួយ ជីវភាព គ្រួសារ និងចូលរួមចែករំលែក បរិច្ចាកថវិកា កសាងសមិទ្ធផលនានាតាម បណ្តាវត្តអារាម។ ជាក់ស្តែង វត្តជាច្រើនបានប្រែក្លាយពីសំណង់ឈើ មកជា សំណង់ បេតុង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្រាប់ពុទ្ធបរិស័ទជា បន្តបន្ទាប់។ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់អភិវឌ្ឍទាំងអាណាចក្រ និងពុទ្ធចក្រ ធានាបានសុខុដុមរមនាសាសនា ស្ថិរភាពសង្គម និងការពារដាច់ខាត សុខ សន្តិភាព និងសមិទ្ធផលនានានិងខិតខំកសាងពង្រីកសមិទ្ធផលថ្មីៗនានា បន្ថែមទៀត។
ឯកឧត្តមបន្តថា ដើម្បីបំពេញ នូវមហិច្ឆតារបស់ខ្លួន បុគ្គលអគតិមួយចំនួនបាន ព្យាយាមវាយប្រហារមកលើរាជរដ្ឋាភិបាល អំពាវនាវឱ្យប្រទេសមួយចំនួន ដាក់ សម្ពាធមកកម្ពុជា ហើយទង្វើនេះនឹងប៉ះពាល់ដោយផ្ទាល់ទៅលើជីវភាពប្រជាជន ដែលនេះជាចេតនាជំរុញឱ្យមានអស្ថិរភាពសង្គម និងសុខសន្តិភាពរបស់កម្ពុជា។
ក្នុងឱកាសនេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងអំណរគុណ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំង មានសមត្ថកិច្ច ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនទាំងអស់ ដែលតែងតែសហការគ្នា អភិវឌ្ឍនៅមូលដ្ឋាន និង អរគុណ ដល់ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលតែងតែចូលរួមជាបច្ច័យកសាង ក្នុងវិស័យព្រះពុទ្ធសាសនា៕

