**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់អាកាសយានដ្ឋាន Vnukovo ក្រុងម៉ូស្គូ ព្រមទាំងថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ ——————-


នៅយប់ថ្ងៃទី ៧ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់អាកាសយានដ្ឋាន Vnukovo ក្រុងម៉ូស្គូ ព្រមទាំងថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ។
លោក Xi Jinping បានថ្លែងថា ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី ព្រមទាំងចូលរួមពិធីអបអរសាទរដើម្បីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យនៃសហភាពសូវៀត តបតាមការអញ្ជើញរបស់លោក ភូទីន ប្រធានាធិបតីរុស្ស៊ី។ ឆ្លៀតឱកាសនេះ ខ្ញុំសូមតាងនាមរដ្ឋាភិបាល និងប្រជាជនចិនសម្តែងការសួរសុខទុក្ខដោយស្មោះត្រង់និងផ្ញើការជូនពរដ៏ល្អប្រសើរជូនចំពោះរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី។
លោក Xi Jinping បានថ្លែងថា ប្រទេសចិន និងរុស្ស៊ី គឺជាអ្នកជិតខាងដ៏ល្អដែលមិនអាចផ្លាស់ប្តូរបានទេ និងជាមិត្តពិតប្រាកដដែលរួមសុខរួមទុក្ខ។ ទំនាក់ទំនងចិន-រុស្ស៊ីប្រកបដោយភាពឯករាជ្យម្ចាស់ការ មិនត្រឹមតែនាំមកនូវផលប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាជនចិន និងរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពជាយុទ្ធសាស្ត្រសកល និងជំរុញពិភពលោកពហុប៉ូលដែលមានស្មើភាពគ្នា និងសណ្តាប់ធ្នាប់។
លោក Xi Jinping បានថ្លែងថា ឆ្នាំនេះគឺជាខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមពិភពលោកប្រឆាំងនឹងពួកហ្វាស៊ីស ក៏ជាខួប ៨០ ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិផងដែរ។ប្រទេសចិន និងរុស្ស៊ីនឹងពួតដៃគ្នាដើម្បីគាំពារសមិទ្ធផលនៃជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរ ប្រឆាំងយ៉ាងដាច់ខាតនូវអនុត្តរភាព និងនយោបាយអំណាច អនុវត្តពហុភាគីនិយមពិតប្រាកដ និងជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌ និងសមហេតុផល។
លោក Xi Jinping បានថ្លែងទៀតថា ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំនឹងជួបពិភាក្សាការងារជាមួយ​លោក ​ភូទីន ​ប្រធានាធិបតីរុស្ស៊ី ដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការជាក់ស្តែង និងបញ្ហាអន្តរជាតិនិងតំបន់សំខាន់ៗ ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ដើម្បីបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងទៅក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសម្របសម្រួលយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ី ៕

អត្ថបទដែលជាប់ទាក់ទង