ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារលិខិតអបអរសាទរ ជូនឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃទិវាអឺរ៉ុប ដែលប្រារព្ធខួបលើកទី៧៥ នៃសេចក្តីប្រកាស Schuman

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានផ្ញើសារលិខិតអបអរសាទរ ជូន ឯកឧត្តម អ៊ីហ្គោរ៍ ឌ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃទិវាអឺរ៉ុប ដែលប្រារព្ធខួបលើកទី៧៥ នៃសេចក្តីប្រកាស Schuman ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។

