អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកការដ្ឋានបេតុងមួយខ្សែ រួមនឹងផ្លូវក្រាលក្រួសក្រហម៥ខ្សែ ប្រវែងជិត១០០០ម៉ែត្រ នៅស្រុកភ្នំស្រុក

ភ្នំពេញ៖ សមិទ្ធផលថ្មីបន្ថែមទៀតផ្លូវបេតុងមួយខ្សែប្រវែងជិត៥០០ម៉ែត្រ រួមនឹងផ្លូវក្រាលក្រួសក្រហម៥ខ្សែ ប្រវែងជិត១០០០ម៉ែត្រ នៅក្នុងភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានបើកការដ្ឋានក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។
នាឱកាសបេីកការដ្ឋានសាងសង់ផ្លូវនោះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ក៏បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលពីមួយអាណត្តិ ទៅមួយអាណត្តិ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពិសេសនៅក្នុងនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានយកទុកចិត្តទុកការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាគោលដៅអាទិភាពចាំបាច់ ជាពិសេសផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ រួមនឹងសមិទ្ធផលនានាត្រូវបានស្ថាបនាសាងសង់ជាបន្តបន្ទាប់ រីកដុះដាលពេញផ្ទៃប្រទេស។
ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា ការអភិវឌ្ឍមូលដ្ឋាន គឺជាកិច្ចការងារចាំបាច់ ដែលរាជរដ្ឋាភិបាល ផ្តោតយកចិត្តទុកដាក់ មានហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាននានាត្រូវបានប្រែមាត់ពីផ្លូវក្រោមដី មកជាក្រួសក្រហម បេតុ ង ឬក្រាលកៅស៊ូ ដើម្បី បង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដែលផ្លូវ គឺជាសរសៃឈាមយ៉ាងសំខាន់ដែលម្រេីដល់សេដ្ឋកិច្ច សង្គម និងការធ្វេីដំណេីររបស់ពលរដ្ឋ។
ជាក់ស្តែងផ្លូវបេតុង ប្រវែងជិត៥០០ម៉ែត្រ រួមនឹផ្លូវគ្រួសក្រហម ជិត១០០០ម៉ែត្រ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្តល់ជូនបងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋានភូមិរង្វាន ដែលជាភូមិដាច់ស្រយាល ក្នុងស្រុកភ្នំស្រុក ទទួលបានផ្លូវសម្រាប់ធ្វេីដំណេីរប្រកបរប និងបង្កភាពងាយស្រួលដល់សិស្សានុសិស្សធ្វេីដំណេីរទៅសិក្សារៀនសូត្រ។
បន្ទាប់ពីបញ្ចប់នៃការបើកការដ្ឋានសាងសង់ផ្លូវខាងលើ ឯកឧត្ដម ប្លែក វ៉ារី និងឯកឧត្តម អ៊ុំ រាត្រី ក៏បាននាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនទៅដល់គ្រួសារក្រីក្រ ចំនួន១០គ្រួសារ ដែលរស់នៅក្នុងភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ផងដែរ ៕

