សម្តេចធិបតី៖ សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ខណៈអ្នកសារព័ត៌មានជាង ៨ពាន់នាក់ ត្រូវបានទទួលស្គាល់។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននៅទូទាំងប្រទេសលើកទី៧ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សារព័ត៌មាន គឺជាអំណាចទី៤ និងតាមដានការអនុវត្តរបស់អំណាចទាំង៣។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបន្ថែមថា អ្នកសារព័ត៌មានអាជីព គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងមាំ និងមានប្រសិទ្ធភាពនៅក្នុងសង្គម៕

