អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់ជូនដល់គ្រួសារកងទ័ពជួបការលំបាក ចំនួន ៣០គ្រួសារ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី ស៊ន ថាន មេបញ្ជាការវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥ តំណាង ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចែកអំណោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់គ្រួសារកងទ័ព ដែលជួបការលំបាក ចំនួន ៣០គ្រួសរ។
លោកវរសេនីយ៍ មេបញ្ជាការ បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូរ ដល់សុខទុក្ខកងទ័ព និងគ្រួសារកងទ័ពដែលជួបការលំបាក ជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ជួយសម្រួលការលំបាកផងដែរ។ ជាក់ស្តែង គ្រួសារកងទ័ព ចំនួន ៣០គ្រួសារ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និង ថវិកាមួយចំនួនផងដែរ៕

