គ្រួសាររងគ្រោះខ្យល់កន្ត្រាក់ចំនួន ១០គ្រួសារ នៅក្នុងឃុំចង្ហារស្រុកអូជ្រៅ ទទួលបានអំណោយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ នារសៀលថ្ងៃទី ២៤ខែមេសាឆ្នាំ ២០២៥ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និងលោកជំទាវ នួម សុភ័ណ្ឌ អនុប្រធានកិត្តិយសសាខា ព្រមទាំងសមាជិកសាខា បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្នទទួលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់កន្លងទៅថ្មីៗនេះចំនួន ១០គ្រួសារ ក្នុងឃុំចង្ហារស្រុកអូជ្រៅ និងបាននាំយក អំណោយមនុស្សធម៏មកផ្ដល់ជូនដោយក្នុង១គ្រួសារៗទទួលបាន៖ អង្ក ២៥គីឡូក្រាម, មីជាតិ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ឃីត ១កញ្ចប់ រួមមាន (មុង, ភួយ, សារុង និងក្រមា) និងថវិកាមួយចំនួន។
ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ចូលរួមសោកស្ដាយជាមួយបងប្អូនដែលទទួលរងគ្រោះធម្មជាតិខ្យល់គ្រឿងកន្ត្រាក់ដែលបង្កឲ្យមានការខូចខាតផ្ទះសម្បែងមួយចំនួនហើយក៏សូមថ្លែងអំណរគុណផងដែរចំពោះអាជ្ញាធរមូលដ្ឋាន ពិសេសកងកម្លាំងប្រដាប់អាវុធតែងតែចុះជួយជួសជុលផ្ទះរបស់បងប្អូនយើងពេលជួបគ្រោះធម្មជាតិបានទាន់ពេលវេលានេះសូមបញ្ជាក់ឲ្យឃើញថាខ្មែរជួយខ្មែរពេលមានការលំបាកនោះ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបន្តថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ពេលណាមានបងប្អូនប្រជាពលរដ្ឋជួបនៅទុក្ខលំបាកគឺកាកបាទក្រហមចុះជួយជានិច្ចដោយមិនទុកនណាម្នាក់ចោលនោះឡើយហើយករផ្ដល់នូវអំណោយមនុស្សធម៏របស់កាកបាទក្រហមគឺមិនប្រកាន់ពូជសាសន៍ពណ៏សម្បុលយុនិន្នាការនយោបាយអ្វីនោះឡើយជាចុងក្រោយឯកឧត្តមអ៊ុំ រាត្រីបានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតពេលមានភ្លៀងឬខ្យល់សូមធ្វើយ៉ាងណាត្រូវរកទីតាំងសុវត្ថិភាពព្រោះថាបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងផងដែរថា នាឆ្នាំ២០២៥នេះ គឺភ្លៀងខ្យល់តន្ត្រាក់និងផ្គររន្ទះមានកើតឡើងច្រើន ៕

