សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដាំផ្ញើទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយនូវរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ ឱ្យបានច្បាស់លាស់ ដើម្បីឲ្យមានភាពយុត្តិធម៌ និងឥទ្ធិពល ក្នុងការផ្សព្វផ្សាយរបស់ខ្លួន។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅទីតាំងភូមិសាស្ត្រ ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានហៅអ្នកវិភាគម្នាក់ ដែលត្រូវបានអតីតមេដឹកនាំ នៃអតីតគណបក្សប្រឆាំង តែងតាំងជាអ្នកនាំពាក្យ ចលនាតស៊ូ របស់ក្រុមប្រឆាំង នៅក្រៅប្រទេសគឺលោកគឹម សុខ នោះថា ជាអ្នកនាំពាក្យចេះគ្រប់រឿង “ក្បាលទំពែក មុខជ្រួញ និងមាត់ស្ពេះ” ៕

