នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា
ភ្នំពេញ៖ នាយប់ថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥នេះ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលមកពីសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ភូមិភាគ៣ ខេត្តកំពង់ស្ពឺ និងភូមិភាគ៦ ខេត្តកំពង់ឆ្នាំង ដើម្បីហ្វឹកហាត់រួមគ្នា និងឱ្យបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យបានល្អ ត្រឹមត្រូវតាមបច្ចេកទេស ដើម្បីបង្ហាញស្នាដៃ សមត្ថភាពនិងភាពក្លាហានក្នុងនាមកងកម្លាំង ក្នុងការត្រៀមទទួលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងដើម្បីត្រៀមចូលរួមពិធីអបអរសាទររំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជានាពេលដ៏ខ្លីខាងមុខ ៕