**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គ្រោងជួបពិភាក្សាជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ា នៅរាជធានីបាងកក ដើម្បីជំរុញឱ្យមានការពន្យារពេលបទឈប់បាញ់

បាងកក៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គ្រោងជួបពិភាក្សាជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ានៅរាជធានីបាងកក នាថ្ងៃព្រហស្បតិ៍ទី១៧ ខែមេសានេះ ដើម្បីជំរុញឱ្យមានការពន្យារពេលនៃបទឈប់បាញ់ ក្រោយប្រទេសកម្សត់មួយនេះរងគ្រោះដោយមហន្តរាយរញ្ជួយដី ខណៈកិច្ចប្រជុំមួយនេះត្រូវបានរិះគន់ដូចទឹកបាក់ទំនប់ដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ បានអះអាងថា លោកនឹងជួបជាមួយ មេដឹកនាំរបបសឹក លោក មីន អ៊ុងឡាំង ក្រោមហេតុផលមនុស្សធម៌។

អ្នកវិភាគនយោបាយឯករាជ្យដែលមានមូលដ្ឋាននៅប្រទេសថៃ លោក សៃ យីស៊ីនសូ (Sai Kyi Zin Soe) បានលើកឡើងថា ៖«មានលទ្ធភាពដែលរបបយោធាអាចទាញយកឱកាសទាំងនេះដើម្បីកសាងភាពស្របច្បាប់ក្នុងក្របខណ្ឌអាស៊ាន»។ ជំនួបនេះនឹងត្រូវបានចូលរួមដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈិនៈវ័ត ដែលលោក អាន់វ៉ា បានតែងតាំងជាទីប្រឹក្សាផ្ទាល់ក្នុងតួនាទីជាប្រធានអាស៊ាន។

យ៉ាងណា ក្រុមប្រឆាំងរបបយោធាមួយចំនួនរួមទាំងរដ្ឋាភិបាលស្រមោល និងកងប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ាបានជំរុញឱ្យមានការប្រុងប្រយ័ត្នបំផុតទាក់ទងនឹងកិច្ចប្រជុំនេះ ដោយពួកគេអះអាងថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមលេសនៃការផ្ដល់ជំនួយមនុស្សធម៌។

គ្រោងការនៃជំនួបជាមួយប្រមុខយោធាមីយាយ៉ាន់ម៉ារបស់ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើឡើងបន្ទាប់ពីប្រទេសមួយនេះត្រូវបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ ដោយបានសម្លាប់មនុស្សជាង ៣៦០០នាក់។

សូមរំឭកថា យោធាមីយ៉ាន់ម៉ាបានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ និងបង្កឱ្យមានសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ ទន្ទឹមនឹងអាស៊ានបានរារាំងមេដឹកនាំយោធាដែលកំពុងកាន់អំណាចមិនឱ្យចូលរួមកិច្ចប្រជុំ ក្រោយបរាជ័យក្នុងការអនុវត្តតាមផែនការសន្តិភាពរបស់ប្លុកនេះ៕

អត្ថបទដែលជាប់ទាក់ទង