ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ លេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) បានរៀបចំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)” ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំនេះ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងក្រសួងពាក់ព័ន្ធ តំណាងស្ថានទូត រដ្ឋបាលខេត្តគោលដៅទាំងបី និងមន្ត្រីនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលមានសមាភាពចូលរួមសរុបចំនួនប្រមាណ ៤២រូប ស្រ្តី៨រូប។
បានធ្វើបទបង្ហាញដោយ៖ ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោល នយោបាយ ស្តីពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពកម្មវិធី (ចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០២៥) និងជំហានបន្ទាប់ ជូនដល់អង្គប្រជុំ។
បានធ្វើបទបង្ហាញដោយ៖ លោកស្រី Burkert, Friederike ប្រធានគ្រប់គ្រងកម្មវិធី ISD ស្តីពីសកម្មភាពបន្ថែមសម្រាប់កម្មវិធី ISD ដំណាក់កាលទី១ (ISD – I) ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលលុចហ្សំបូរ ជូនដល់អង្គប្រជុំ។
កិច្ចប្រជុំនេះមានគោលបំណង “រដ្ឋបាលក្រុង ស្រុក នៃខេត្តដែលបានជ្រើសរើសជាដៃគូ ប្រើប្រាស់នូវ យុទ្ធសាស្ត្រ និងដំណើរការនានាដែលមានលក្ខណៈប្រសើរ ក្នុងការផ្តល់សេវានៅក្នុងវិស័យអាទិភាពមួយចំនួន” ៕

