**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញបើកសិក្ខាសាលា ស្ដីពី «បរិវត្តកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ»

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអំប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្ដីពី «បរិវត្តកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ» ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង, ប្រធាននាយកដ្ឋាន-ប្រធានស្ថានីយ៍ ព្រមទាំង ភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ ទីប្រឹក្សាបច្ចេកទេសកូរ៉េ និងលោក-លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការចំណុះអគ្គនាយកដ្ឋានជាច្រើនរូបទៀត។

បន្ទាប់ពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានសហការ និងជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន N2M ដែលជាក្រុមហ៊ុនចុះបញ្ជីនៅប្រទេសកូរ៉េខាងត្បូង មានបទពិសោធន៍លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធបច្ចេកវិទ្យា រយៈពេល ៥ឆ្នាំ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីរៀបចំកម្មវិធីសិក្ខាសាលានេះឡើងមក សម្រាប់ចែករំលែកបទពិសោធន៍ ជូនថ្នាក់ដឹកនាំដែលជាតំណាងអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម នៃកម្មវិធី លោកឧត្តមសេនីយ៍ទោ ម៉ៅ វិស្សុត អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើសេចក្ដីរាយការណ៍ជូន ឯកឧត្តម អគ្គនាយក និងអង្គពិធីទាំងមូលថា សិក្ខាសាលានៅថ្ងៃនេះ មានអង្គសិក្ខាសាលាសរុបចំនួន ១៥៥រូប ដែលមានសមាសភាពពីគ្រប់អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ក្នុងនោះ មានតំណាងអគ្គនាយកដ្ឋានចំនួន៦ រួមមាន៖ ១/អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិង ផ្សព្វផ្សាយអប់រំ, ២/អគ្គស្នងការដ្ឋាននគរបាលជាតិ, ៣/អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, ៤/អគ្គនាយកដ្ឋានអន្តោប្រវេសន៍, ៥/អគ្គនាយកដ្ឋានរដ្ឋបាល និង ៦/លេខាធិការដ្ឋាន គ.ជ.អ.ប ដែលនឹងធ្វើបទបង្ហាញអំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលកំពុងប្រើប្រាស់សម្រាប់បម្រើកិច្ចការងារផ្ទៃក្នុង អង្គភាព និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

អញ្ជើញបើកសិក្ខាសាលា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត មានប្រសាសន៍ថា ថ្ងៃនេះ ឯកឧត្តម ពិតជាមានកិត្តិយស និងសេចក្តីសប្បាយរីករាយ ដោយទទួលបានការចាត់តាំងពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «បរិវត្តកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ»។

ឯកឧត្តម អគ្គនាយក ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ទីប្រឹក្សាបច្ចេកទេស អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមហាផ្ទៃ ដែលបាន ឆ្លៀតឱកាសដ៏មានតម្លៃ និងមមាញឹក អញ្ជើញចូលរួម ក្នុងកម្មវិធីសិក្ខាសាលាស្តីពី «បរិវត្តកម្ម ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ» នៅថ្ងៃនេះ។

លើសពីនេះ ឯកឧត្តម អគ្គនាយក បានឱ្យដឹងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សា និងចែករំលែកបទពិសោធន៍លើការតភ្ជាប់ទិន្នន័យ និងដំណោះស្រាយលើបញ្ហាប្រឈម នានា ពាក់ព័ន្ធការងារបច្ចេកវិទ្យាឌីជីថល និងដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាថ្មីៗបម្រើដល់ការងារ របស់អង្គភាព ដែលអាចផ្តល់ឱកាសឲ្យមន្ត្រីរាជការស្វែងយល់កាន់តែច្បាស់ពីស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈម និងទិសដៅការងារ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បម្រើដល់ការងារ ប្រចាំថ្ងៃ ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងសន្តិសុខសង្គមឲ្យកាន់តែល្អប្រសើរ និងចំគោលដៅក្នុងបរិបទនៃឌីជីថលនីយកម្ម។

នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត ក៏បានមានប្រសាសន៍លើកទីកចិត្តដល់គ្រប់តួអង្គពាក់ព័ន្ធក្នុងអង្គសិក្ខាសានេះ ដែលបានចូលរួមស្ដាប់ និងចែករំលែកបទពិសោធន៍ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចូលរួមចំណែកគាំទ្រការងារបរិវត្តកម្មឌីជីថលក្រសួងមហាផ្ទៃ ប្រកបដោយភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់។

សូមជម្រាបជូនថា ពិធីបិទបើកសិក្ខាសាលា ស្ដីពី «បរិវត្តកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ» នឹងរៀបចំធ្វើឡើងនារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង