**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប

អ៊ុយក្រែនប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការសន្ទនាជាមួយអាមេរិក មុនពេលដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបញ្ជាក់ថា អ៊ុយក្រែនប្តេជ្ញាចិត្តយ៉ាងពេញលេញដើម្បីឱ្យមានការសន្ទនាក្នុងន័យស្ថាបនាជាមួយតំណាងសហរដ្ឋអាម៉េរិកនៅអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍ក្រោយ អំពីវិធីដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្អាកជំនួយយោធារបស់សហរដ្ឋអាម៉េរិកដល់អ៊ុយក្រែន ក៏ដូចជាការចែករំលែកព័ត៌មានសម្ងាត់ជាមួយរដ្ឋធានីកៀវ។ លោកបានចោទប្រកាន់លោក ហ្សេឡេនស្គី ថាមិនមានភាពម៉ឺងម៉ាត់ចំពោះការឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដែលបានលុកលុយអ៊ុយក្រែនកាលពីបីឆ្នាំមុន និងបានដណ្តើមកាន់កាប់ប្រហែល២០ ភាគរយនៃទឹកដីរបស់ខ្លួន។

លោក ហ្សេឡេនស្គី បានសរសេរនៅលើបណ្តាញសង្គម X ថាអ៊ុយក្រែនបានស្វែងរកសន្តិភាពតាំងពីវិនាទីដំបូងនៃសង្រ្គាមនេះ។ សំណើជាក់ស្តែងត្រូវបានលើកឡើងក្នុងការចរចា។ គន្លឹះ​សំខាន់​គឺ​​ការចាត់វិធានការយ៉ាងលឿន និង​មាន​ប្រសិទ្ធភាព។ លោក ហ្សេឡេនស្គី បាននិយាយទៀតថា លោកនឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍ក្រោយ ហើយបន្ទាប់ពីបានជួបជាមួយព្រះអង្គម្ចាស់ Mohammed Bin Salman នៅថ្ងៃចន្ទ តំណាងអ្នកការទូត និងយោធាអ៊ុយក្រែន នឹងចូលរួមកិច្ចប្រជុំនៅថ្ងៃអង្គារជាមួយក្រុមសហរដ្ឋអាម៉េរិក។

លោកអះអាងថា យើងប្តេជ្ញាយ៉ាងពេញលេញក្នុងការសន្ទនាក្នុងន័យស្ថាបនា ហើយយើងសង្ឃឹមថានឹងពិភាក្សា និងយល់ព្រមលើការសម្រេចចិត្ត និងជំហានចាំបាច់។ គណៈប្រតិភូអ៊ុយក្រែននឹងរួមបញ្ចូលរដ្ឋមន្ត្រីការបរទេស ប្រធានបុគ្គលិករបស់លោក ហ្សេឡេនស្គី និងរដ្ឋមន្ត្រីការពារជាតិ។

បេសកជនពិសេសរបស់លោក ត្រាំ គឺលោក Steve Witkoff ក៏បានបញ្ជាក់ថា លោកកំពុងពិភាក្សាជាមួយអ៊ុយក្រែនសម្រាប់កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយដើម្បីបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំជាមួយរុស្ស៊ី ហើយកិច្ចប្រជុំមួយត្រូវបានគ្រោងទុកនៅសប្តាហ៍ក្រោយជាមួយអ៊ុយក្រែននៅអារ៉ាប៊ីសាអូឌីត។ កាលពីខែកុម្ភៈ ទីក្រុងរីយ៉ាដបានរៀបចំកិច្ចប្រជុំមួយរវាងមន្ត្រីអាម៉េរិក និងរុស្ស៊ី ដើម្បីពិភាក្សាអំពីវិធីដើម្បីបញ្ឈប់ជម្លោះដ៏សាហាវបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ អ៊ុយក្រែន​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​កិច្ច​ចរចា​ទាំង​នោះ​ទេ ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​រដ្ឋធានីកៀវ និង​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​ខ្លួន។

លោក ហ្សេឡេនស្គី បានជួបលោក ត្រាំ នៅសេតវិមានកាលពីថ្ងៃទី២៨ ខែកុម្ភៈ ប៉ុន្តែជំនួបនេះបានធ្លាក់ចូលទៅក្នុងភាពអាម៉ាស់ ដោយមេដឹកនាំទាំងពីរបានប៉ះទង្គិចគ្នានៅមុខប្រព័ន្ធផ្សព្វផ្សាយពិភពលោកជុំវិញចលនាសន្តិភាព។

អត្ថបទដែលជាប់ទាក់ទង