**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

សម្ដេចធិបតី៖ បើយើងទៅមើលវិមានឈ្នះឈ្នះផ្ទាល់ នោះយើងនឹងពុំឃើញមានអ្វីដែលជារបស់បរទេសនោះទេ គឺមានតែរចនាបទរបស់ខ្មែរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រចនាបថរបស់វិមានឈ្នះឈ្នះ បើមើលមួយភ្លែតស្រដៀងនឹងស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម វិមាននៅប្រទេសចិន និងនៅហ្វីលីពីនជាដើម ប៉ុន្តែវាមិនដូចគ្នាទេ ទាំងរូបរាងនិងអត្ថន័យ។ បើយើងទៅមើលវិមានឈ្នះឈ្នះផ្ទាល់ នោះយើងនឹងពុំឃើញមានអ្វីដែលជារបស់បរទេសនោះទេ គឺមានតែរចនាបទរបស់ខ្មែរ។
ក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ សម្ដេចធិបតីបានបន្តថា វិមានឈ្នះៗចែកចេញជា៣តួវិមាន ដែលក្នុងនោះ តួវិមានទី១ មាន៧ជ្រុង តួវិមានទី២ មាន៥ជ្រុង និងតួកំពូល មាន៣ជ្រុង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា តួនៅខាងក្រោមគេ៧ជ្រុង តំណាងឱ្យកត្តាជ័យជម្នះទាំង៧ នៃការអនុវត្តនយោបាយឈ្នះឈ្នះ ដែលក្នុងនោះមាន (១)កត្តាអ្នកដឹកនាំ (២)តួនាទីរដ្ឋបាលកណ្តាល (៣)ប្រតិបត្តិករ (៤)ការកសាងទំនុកចិត្តរវាងភាគីពាក់ព័ន្ធ (៥)មនោគមវិជ្ជានិងពាណិជ្ជកម្ម (៦)នយោបាយការបរទេស និង(៧)ការបែកបាក់របស់ខ្មែរក្រហម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វិមានទី២ ដែលមាន៥ជ្រុង តំណាងឱ្យនយោបាយ វិធីសាស្រ្ត និងយុទ្ធសាស្រ្តបំបែកខ្មែរក្រហមគឺ យុទ្ធសាស្ត្រ DIFID ដែលរួមមាន Divide (បំបែកបំបាក់), Isolate (ដាក់ឱ្យនៅឯកោ), Finish (បញ្ចប់), Integrate (ធ្វើសមាហរណកម្ម), Develop (អភិវឌ្ឍ)។ សម្ដេចធិបតីបានបន្តទៀតថា កំពូល ៣ ចុងក្រោយ គឺតំណាងឱ្យ (១)ការធានាអាយុជីវិត (២)ការធានាតួនាទី និង(៣)ការធានាទ្រព្យសម្បត្តិ។ ដូច្នេះ អត្ថន័យនៃវិមានឈ្នះឈ្នះគឺជាអត្ថន័យនៃការអនុវត្តគោលនយោបាយរបស់កូនខ្មែរ និងថ្នាក់ដឹកនាំខ្មែរដើម្បីបញ្ចប់សង្រ្គាមរ៉ាំរ៉ៃ ៥០០ឆ្នាំ នៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង