រដ្ឋបាលខណ្ឌប្ញស្សីកែវ បេីកកិច្ចប្រជុំសាមញ្ញ លេីកទី៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខណ្ឌ ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ និងអនុម័ត

ភ្នំពេញ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ នាព្រឹកថ្ងៃច័ន្ទ ទី២៧ ខែមករា ឆ្នាំ ២០២៥ បានបេីកកិច្ចប្រជុំសាមញ្ញ លេីកទី៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សា ខណ្ឌប្ញស្សីកែវ ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ និងលោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ ព្រមទាំងមានវត្តមានចូលរួមពីសំណាក់ តំណាងលោកអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រី សរុបចំនួន៨៥នាក់។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី៤ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។
២-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង របាយការណ៍ ស្តីពីការអនុវត្តសកម្មភាពការងារ របស់រដ្ឋបាលខណ្ឌឫស្សីកែវ ប្រចាំខែមករា ឆ្នាំ២០២៥។
៣-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី និងភារកិច្ចជូនគណៈអភិបាលខណ្ឌប្ញស្សីកែវ។
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការប្រចាំខែមករា ឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ។
៦-បញ្ហាផ្សេងៗ (បើមាន) ៕

