សម្តេចធិបតី៖ ចំនួនភ្ញៀវទេសចរអន្តរជាតិ ឆ្នាំ២០២៤ កើនលើសកម្រិតមុនវិបត្តិកូវីដ១៩ ប្រមាណ ៦,៧លាននាក់

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ មករានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបក្នុងឆ្នាំ២០២៤ បានកើនលើសកម្រិតមុនវិបត្តិជំងឺកូវីដ-១៩ ទៅទៀត ពោលគឺមានចំនួនប្រមាណ ៦,៧លាននាក់។
ជាមួយគ្នានោះសម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងទេសចរណ៍ខិតខំផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោកឱ្យកាន់តែច្រើនបន្ថែមទៀត ដោយ សម្តេចធិបតី ចាត់ទុកថាវិស័យនេះ គឺជាសក្តានុពលដ៏ខ្លាំងមួយដែលអាចងើបឡើងវិញយ៉ាងឆាប់រហ័ស។
នេះជាប្រសាសន៍របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ៕

