**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប

គុណតម្លៃនៃបុណ្យចូលឆ្នាំចិននិងអត្ថន័យនៃឆ្នាំម្សាញ់ក្នុងអរិយធម៌និងវប្បធម៌ចិន ———-


គិតតាមប្រតិទិនចន្ទគតិចិន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥ នេះត្រូវជាឆ្នាំម្សាញ់ ។ សត្វតំណាងឆ្នាំទាំង ១២ របស់ចិនសុទ្ធតែជានិមិត្តរូបដែលឆ្លុះបញ្ចាំងពីខ្លឹមសារដ៏ជ្រាលជ្រៅនិងទូលំទូលាយនៃអរិយធម៌និងវប្បធម៌ប្រពៃណីចិន ។ ក្នុងចំណោមសត្វទាំង ១២ នេះ តើសត្វពស់ដែលជា«សត្វឈាមត្រជាក់»តែមួយគត់បានតំណាងឱ្យអ្វីនៅក្នុងអរិយធម៌និងវប្បធម៌ចិន ?

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា សត្វនាគបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវប្បធម៌និងអរិយធម៌ចិនដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ រហូតដល់កកើតបានជា«វប្បធម៌សត្វនាគ»ដែលមានលក្ខណៈពិសេសរបស់ចិនទៀតផង ។ ជាពិសេស អធិរាជក្នុងសម័យបុរាណរបស់ចិនបានសន្មតខ្លួនជា«នាគរាជចុះពីឋានសួគ៌» ឯជនជាតិចិនមានទម្លាប់ហៅខ្លួនឯងថាជា«ទាយាទសត្វនាគ» រហូតមកទល់បច្ចុប្បន្ន ។

ប៉ុន្តែ មុនពេលដែលលេចចេញរូបសត្វនាគដែលជាប្រភេទសត្វដ៏មានឫទ្ធិអំណាចក្នុងរឿងទេវកថាចិន កុលសម្ព័ន្ធជនជាតិហួរសៀ (Huaxia) ដែលជាបុព្វបុរសនៃជនជាតិចិន ដែលរស់នៅតាមបណ្តោយទន្លេលឿងបានគោរពបូជាសត្វពស់ជាតូតឹមរបស់ខ្លួន ។ ពីព្រោះសត្វពស់ជាប្រភេទសត្វដែលអាចមើលឃើញក្នុងជីវភាពជាក់ស្តែង ដែលងាយស្រួលក្នុងការគូរត្រាប់តាមរូបរាង ។

ក្នុងវប្បធម៌ចិន សត្វពស់ជានិមិត្តរូបដែលមានខ្លឹមសារដ៏សម្បូរបែប ដែលតំណាងឱ្យសិរីមង្គល , ទ្រព្យសម្បត្តិ , ភាពវាងវៃ , សំណាងល្អនិងអំណាច ។ល។ ពិសេសក្នុងរឿងទេវកថា ចិន ព្រះម៉ែ នូវ៉ា(nǚ wā) និងព្រះអធិរាជ ហ៊្វូស៊ី(fu xi) ដែលជនជាតិចិននាសម័យបុរាណមានជំនឿថាជាបុព្វបុរសនៃមនុស្សជាតិគឺមានក្បាលជាមនុស្សនិងខ្លួនជាពស់ ដែលជាការឆ្លុះបញ្ចាំងពីឋានៈដ៏សំខាន់របស់សត្វពស់នៅក្នុងវប្បធម៌ប្រពៃណីចិន ។ ម៉្យាងវិញទៀត ក្នុងទម្រង់សិល្បៈអក្សរសិល្ប៍របស់ចិន ដូចជារឿង «ពស់ស-ពស់ខៀវ»ជាដើម ដែលមានតួអង្គជាសត្វពស់ចេះយុទ្ធសិល្ប៍អាចកាឡាខ្លួនជាមនុស្ស​ដើម្បីតបស្នងសងគុណអ្នកជួយសង្គ្រោះអាយុជីវិតខ្លួនកាលពីអតីតជាតិ ដែលមិនត្រឹមតែបានបង្ហាញពីភាពសម្បូរបែបនៃនិមិត្តរូបដែលទាក់ទងនឹងសត្វពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្សារភ្ជាប់ជាមួយអត្ថន័យល្អបវរ ស្នេហាស្មោះសរបរិសុទ្ធ និងគុណតម្លៃនៃការតបស្នងសងគុណផងដែរ ។

ក្នុងសម័យបុរាណចិនមានរឿងតំណាលថា បើសត្វពស់ដែលរៀនយុទ្ធសិល្ប៍បានសម្រេច នឹងអាចក្លាយជាសត្វនាគ ។ អាស្រ័យហេតុនេះ ជនជាតិចិនសម័យបុរាណបានផ្តល់ឋានៈខ្ពស់ឱ្យសត្វពស់បន្ទាប់ពីសត្វនាគ និងបានប្រឌិតឡើងនូវរូបរាងរបស់សត្វពស់ជាច្រើនប្រភេទ ដូចជានៅលើព្រះពស្ត្រារបស់ព្រះចៅផែនដីគឺមានប៉ាក់រូបសញ្ញាសត្វនាគ ឯព្រះរាជវង្សានុវង្សនិងនាម៉ឺនមន្ត្រីធំៗគឺប៉ាក់រូបសត្វពស់ដែលមានក្រញាំទៅតាមឋានានុក្រម ។

ក្រៅពីនេះ នៅក្នុងសង្គមស៊ីវិលចិន សត្វពស់ក៏ត្រូវបានចាត់ទុកថាជាទេវតាថែរក្សាព្រៃភ្នំនិងផ្ទះសម្បែងផងដែរ ។ នៅតំបន់មួយចំនួន គេមានជំនឿលើសត្វពស់ និងបានតម្កល់សត្វពស់ជាជំនាងផ្ទះ ។ ម៉្យាងវិញទៀត រូបសញ្ញាពស់ក៏តំណាងឱ្យការបន្តពូជពង្សវង្សត្រកូលផងដែរ ពិសេសប្រជាជនចិនបុរាណសម្គាល់ឃើញថា សត្វពស់ចេះសកស្រកា មានសមត្ថភាពអាច«រស់ឡើងវិញ» ហេតុនេះ សត្វពស់ក៏តំណាងឱ្យអាយុវែងផងដែរ ។

អ្វីដែលជាការកត់សម្គាល់ បុណ្យចូលឆ្នាំចិនឆ្នាំនេះ ជាបុណ្យចូលឆ្នាំចិនទី ១ បន្ទាប់ពី«ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន»ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុង«បញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ»កាលពីខែធ្នូឆ្នាំ ២០២៤ ។ ការចុះបញ្ជីនេះមានន័យថា បុណ្យចូលឆ្នាំចិនមិនត្រឹមតែជាថ្ងៃបុណ្យរបស់ប្រទេសចិននិងប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាថ្ងៃបុណ្យរបស់ពិភពលោក ដែលប្រជាជនលើសកលលោកអាចចែករំលែកពីភាពសប្បាយរីករាយនិងសិរីមង្គលក្នុងថ្ងៃបុណ្យជាមួយគ្នា ។ ប្រការនេះក៏ជាការរំលេចពីការរួមចំណែកដ៏សំខាន់នៃវប្បធម៌ដ៏ត្រចះត្រចង់របស់ប្រទេសចិនចំពោះវប្បធម៌ពិភពលោក ។

តាមការស្រាវជ្រាវ បច្ចុប្បន្ននេះ មានប្រជាជនចំនួន ១ ភាគ ៥ លើពិភពលោកបានអបអរថ្ងៃបុណ្យចូលឆ្នាំចិនតាមទម្រង់ខុសៗគ្នា ។ ដោយហេតុថាបុណ្យចូលឆ្នាំចិនដែលមានប្រវត្តិសាស្ត្រជាង ៤ ពាន់ឆ្នាំ បានបង្ហាញពីគុណតម្លៃនៃភាពសុខដុមរមនាក្នុងគ្រួសារ ភាពបរិយាបន្នក្នុងសង្គម និងភាពសុខដុមរវាងមនុស្សជាតិនិងធម្មជាតិជាដើម ដូច្នេះទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់ប្រជាជនចិននិងជនជាតិចិននៅទូទាំងពិភពលោក បូករួមទាំងជាតិសាសន៍ដទៃទៀតផងដែរ ។

ពិភពលោកមានភាពសម្បូរបែបដោយសារតែមានអរិយធម៌ចម្រុះ ឯបុណ្យចូលឆ្នាំចិនបានតំណាងឱ្យអរិយធម៌និងវប្បធម៌ដ៏ល្អផូរផង់របស់ចិន ។ ការផ្លាស់ប្តូរនិងរៀនសូត្រពីអរិយធម៌ទៅវិញទៅមក នឹងអាចបង្កើនការយល់ដឹងពីគ្នារវាងប្រជាជននិងប្រជាជន ព្រមទាំងជំរុញភាពបរិយាបន្ននិងភាពចុះសម្រុងរវាងអរិយធម៌ទីទៃគ្នា ដើម្បីកសាងពិភពលោកដ៏ល្អបវរ ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង