ក្រសួងការងារចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ និងអត្ថប្រយោជន៍ទទួលបានពី ប.ស.ស. ទៅដល់បងប្អូនកម្មករនិយោជិតស្ថិតនៅស្រុកជើងព្រៃ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារព័ត៌មានទីផ្សារការងារ, ក្រុមការងារ ប.ស.ស. និងក្រុមការងារនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ និងអត្ថប្រយោជន៍ទទួលបានពី ប.ស.ស. រួមនិងការផ្សព្វផ្សាយអំពីឱកាសការងារជាង៦ម៉ឺនកន្លែងរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ទៅដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រ RIGHT UNION INTERNATIONAL CO., LTD ដែលមានទីតាំងស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បន្ទាប់ពីការធ្វើបទបង្ហាញនេះ តំណាងនិយោជក និងបងប្អូនកម្មករនិយោជិតបានសំដែងនូវការសប្បាយរីករាយដែលមានវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះជួបផ្ទាល់តាមរោងចក្រ ដែលនេះបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារព័ត៌មានទីផ្សារការងារ, ក្រុមការងារ ប.ស.ស. និងក្រុមការងារនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ និងអត្ថប្រយោជន៍ទទួលបានពី ប.ស.ស. រួមនិងការផ្សព្វផ្សាយអំពីឱកាសការងារជាង៦ម៉ឺនកន្លែងរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ទៅដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រ RIGHT UNION INTERNATIONAL CO., LTD ដែលមានទីតាំងស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បន្ទាប់ពីការធ្វើបទបង្ហាញនេះ តំណាងនិយោជក និងបងប្អូនកម្មករនិយោជិតបានសំដែងនូវការសប្បាយរីករាយដែលមានវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះជួបផ្ទាល់តាមរោងចក្រ ដែលនេះបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
#MLVT #HENGSour

