រដ្ឋមន្ត្រីការបរទេសជប៉ុន ប្រាប់សមភាគីអាម៉េរិកថា ជប៉ុននឹងបន្តពង្រឹងសមត្ថភាពការពារជាតិ ដើម្បីធានាបាននូវស្ថានភាពសន្តិសុខក្នុងតំបន់អាស៊ីបូព៌ា

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសជប៉ុន បានប្រាប់សមភាគីអាម៉េរិកនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារទី២១ ខែមករាថា ជប៉ុននឹងបន្តពង្រឹងសមត្ថភាពការពារជាតិ ដើម្បីធានាបាននូវស្ថានភាពសន្តិសុខក្នុងតំបន់អាស៊ីបូព៌ា។
ការវិលត្រលប់មកវិញរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យមានការរំពឹងទុកថា រដ្ឋធានីវ៉ាស៊ីនតោនអាចនឹងដាក់សម្ពាធបន្ថែមទៀត លើសម្ព័ន្ធមិត្តក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ។ ជាមួយនឹងក្ដីព្រួយ បារម្ភ អំពី កម្លាំង យោធា របស់នាគរាជអាស៊ី[ ចិន] ដែល កំពុង កើន ឡើងខ្លាំង និងការរះឡើង នៃក្លិន អាវុធ នុយក្លេអ៊ែររបស់កូរ៉េ ខាង ជើង រាជធានី តូក្យូ កំពុង កសាង ប្រព័ន្ធ កំពែងការពារ ជាតិជា ប្រវត្តិសាស្ត្រ។
ការអះអាងនេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តាកាស៊ី អ៊ីវ៉ាយ៉ា ជួបជាមួយរដ្ឋមន្ត្រីការបរទេសរបស់លោក ត្រាំ គឺលោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) និងទីប្រឹក្សាសន្តិសុខជាតិ លោក ម៉ៃ វាល់ស៍ (Mike Waltz) កាលពីថ្ងៃអង្គារទី២១ ខែមករានៅរដ្ឋធានីវ៉ាស៊ីនតោន។ ជាមួយគ្នា លោក អ៊ីវ៉ាយ៉ា បានប្រាប់លោក រ៉ូប៊ីអូ និងលោក វាល់ស៍ ថា ជប៉ុនគ្មានជម្រើសអ្វីក្រៅពីការបន្តបង្កើនសមត្ថភាពការពារជាតិដើម្បីជាជន្ទល់ទប់ស្ថានការណ៍នៅក្នុងតំបន់អាស៊ីបូព៌ានោះទេ៕

