**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ រៀបចំវគ្គបំប៉នសមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព និងសាលាឌីជីថល»

ភ្នំពេញ៖ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបំប៉នសមត្ថភាពលើជំនាញ«ការប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព និងសាលាឌីជីថល» ជូនដល់ គណៈគ្រប់គ្រង និងគ្រូឧទ្ទេស នៃវិទ្យាស្ថានជាតិអប់រំ ប្រមាណ២០០នាក់។

វគ្គបំប៉នសមត្ថភាពនេះរៀបចំឡើង ក្នុងគោលបំណងបំប៉នសមត្ថភាពលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពបង្រៀនដល់ គ្រូឧទ្ទេស តាមរយៈការប្រើប្រាស់ ថ្នាលអភិវឌ្ឍនសមត្ថភាព (Capacity Development Platform) ដែលមានតំណ៖ cdp.moeys.gov.kh ជំនួយក្នុងការបង្រៀន ការគ្រប់គ្រងសម្ភារៈឧបទេសបង្រៀនក្នុងវគ្គសិក្សាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសាលាឌីជីថល សម្រាប់ប្រព័ន្ធគ្រប់គ្រងឯកសារនិងចែករំលែកឯកសាររបស់វិទ្យាស្ថានជាតិអប់រំ ដល់គរុនិស្សិត គរុសិស្ស សិស្ស និងសាធារណៈទូទៅ ដែលមានតំណ៖ sala.moeys.gov.kh ។

ក្រោយការបញ្ចប់វគ្គបំប៉នសមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព និងសាលាឌីជីថល» គណៈគ្រប់គ្រង និងគ្រូឧទ្ទេសដែលទទួលបានវគ្គបំប៉នសមត្ថភាពមានលទ្ធភាពស្វ័យយល់ពីការប្រើប្រាស់ថ្នាលអភិវឌ្ឍនសមត្ថភាព(Capacity Development Platform) ជំនួយដល់ការបង្រៀន និងរៀនបានយ៉ាងល្អ ក្រោយពីសិក្សាចប់វគ្គមគ្គុទ្ទេសក៍សម្រាប់អ្នកបង្កើតវគ្គសិក្សាលើថ្នាលអភិវឌ្ឍសមត្ថភាព និងបង្កើតសាលានិម្មិតរបស់វិទ្យាស្ថាន និងសម្តែងនូវការអបអរសាទរ និងពេញចិត្តក្នុងការចូលប្រើប្រាស់ថ្នាលអភិវឌ្ឍនសមត្ថភាព និងសាលាឌីជីថល ព្រមទាំងបានកោតសរសើរអំពីអត្ថប្រយោជន៍របស់ថ្នាលសិក្សានេះសម្រាប់ការសិក្សា និង ស្រាវជ្រាវសម្រាប់គ្រូឧទ្ទេស និងគរុសិស្ស និស្សិត។

គណៈគ្រប់គ្រង និងគ្រូឧទ្ទេសដែលបានចូលរួមវគ្គបំប៉នសមត្ថភាពចិត្តទុកដាក់ និងជំរុញដល់ការសិក្សាតាមថ្នាលអភិវឌ្ឍនសមត្ថភាព cdp.moeys.gov.kh និងសាលាឌីជីថល sala.moeys.gov.kh ដើម្បីឱ្យការសិក្សាតាមបែបឌីជីថលកាន់តែមានភាពទំលំទូលាយ ដល់សិស្សនៅគ្រប់តំបន់ក្នុងប្រទេស និងដើម្បីលើកកម្ពស់ការអប់រំបែបឌីជីថលនៅប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង