**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប

រដ្ឋមន្ត្រីការបរទេសបារាំង ជំរុញឱ្យស្ថាប័នប្រតិបត្តិ EU ប្រើប្រាស់ច្បាប់ដែលមានស្រាប់ ដើម្បីបង្ក្រាបការជ្រៀតជ្រែកពីខាងក្រៅ

បរទេស៖ រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បានជំរុញឱ្យស្ថាប័នប្រតិបត្តិ EU ប្រើប្រាស់ច្បាប់ដែលមានស្រាប់ ដើម្បីបង្ក្រាបការជ្រៀតជ្រែកពីខាងក្រៅ។ ការអត្ថាធិប្បាយរបស់ លោក Jean-Noel Barrot ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបារាំងកាលពីថ្ងៃពុធ គឺទាក់ទងនឹងមហាសេដ្ឋីដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក លោក Elon Musk ដែលថ្លឹងថ្លែងអំពីនយោបាយអឺរ៉ុបនៅលើវេទិកា X របស់លោក (អតីត Twitter) ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្ដីរបស់លោក Jean-Noel Barrot បានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីបារាំង Emmanuel Macron បានរិះគន់ម្ចាស់ក្រុមហ៊ុន X សម្រាប់ការជ្រៀតជ្រែកក្នុងបញ្ហាសហភាពអឺរ៉ុប។ លោកបានចោទប្រកាន់បុរសមានបំផុតរបស់ពិភពលោក (Elon Musk ) ថា បានជ្រៀតជ្រែកដោយផ្ទាល់ នៅក្នុងការបោះឆ្នោតនៅទូទាំងទ្វីប រួមទាំងការបោះឆ្នោតសហព័ន្ធ នៅខែក្រោយនៅប្រទេសអាឡឺម៉ង់ផងដែរ។

នៅពេលសួរថាតើវេទិកា X អាចត្រូវបានហាមឃាត់នៅក្នុងប្លុកឬយ៉ាងណា រដ្ឋមន្ត្រីការបរទេសបារាំងរូបនេះ បានឆ្លើយតបថា យន្តការដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរ “ត្រូវបានដាក់ចេញនៅក្នុងច្បាប់របស់យើង”។

ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសបារាំងរូបនេះ បានធ្វើឡើងមុនការសន្ទនាបន្តផ្ទាល់នៅលើ X ជាមួយសហប្រធានគណបក្សស្តាំនិយម AfD (Alternative for Germany) លោកស្រី Alice Weidel ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ ដែលមហាសេដ្ឋីបច្ចេកវិទ្យាដើមកំណើតអាហ្រ្វិកខាងត្បូងគ្រោងនឹងចូលរួមជា ម្ចាស់ផ្ទះ។ កាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យ EC បាននិយាយថា ស្ថាប័ននឹងស៊ើបអង្កេតថាតើការសន្ទនានេះ គឺបំពានលើច្បាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្លុកឬអត់ ៕

អត្ថបទដែលជាប់ទាក់ទង