**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់

ភារធារីស្តីទីនៃស្ថានទូតអាមេរិក ស្នើសុំសម្តេចតេជោ ចែករំលែកបទពិសោធក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ខណៈដែលសង្រ្គាមកំពុងឆាបឆេះនៅតំបន់នានាលើពិភពលោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោកជំទាវ ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវក្តីរីករាយជួប លោកជំទាវ Bridgette L. Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការីនាពេលនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា បន្ទាប់ពីកាន់កាប់មុខតំណែងនៅក្នុងអំណាចនីតិប្រតិបត្តិ អស់រយៈពេល ៤៥ឆ្នាំ បច្ចុប្បន្នក្នុងតំណែងជាប្រធានព្រឹទ្ធសភា សម្តេចតេជោ បានដាក់ចេញអាទិភាពពីរគឺ ការទូតសភា ដែលសំដៅរួមចំណែកកសាងមិត្តជាមួយនឹងរាជរដ្ឋាភិបាល និងគណនេយ្យភាពនៃព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត។

នាឱកាសនោះ លោកជំទាវ Bridgette L. Walker បានសម្តែងនូវអំណរអរគុណចំពោះសម្តេចតេជោ នៅក្នុងតំណែងថ្មីជាប្រធានព្រឹទ្ធសភា ដែលបានផ្តល់ឱកាសឱ្យលោកជំទាវ និងសហការី បានចូលជួបសម្តែងការគួរសម។ លោកជំទាវ បានចូលរួមរំលែកមរណទុក្ខ ចំពោះការបាត់បង់ឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ដែលបានសហការយ៉ាងជិតស្និតជាមួយនឹងកិច្ចសហប្រតិបត្តិការអាមេរិកនៅកម្ពុជា នាពេលកន្លងមក។

លោកជំទាវ បានជម្រាបជូន សម្តេចតេជោ ថា ក្រោយដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិកនៅកម្ពុជា វត្តមាននៃនាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH លើកដំបូងនៅកម្ពុជាម្សិលមិញ នៅក្នុងរយៈពេល៨ឆ្នាំ ចុងក្រោយនេះ សបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងយូរអង្វែង និង កិច្ចសហ ប្រតិបត្តិការល្អ រវាងប្រទេសយើងទាំងពីរ លើវិស័យយោធា ក៏ដូចជានៅក្នុងវិស័យនានាផ្សេងៗទៀត រួមមាន សុខាភិបាល អប់រំ ការដោះមីន ជាដើម។ ជាមួយនឹងវត្តមានរបស់លោកស្រីនាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំកម្ពុជានាពេលជំនួបនេះ លោកជំទាវ សង្ឃឹមនិងចង់ឃើញទំនាក់ទំនងប្រទេសយើងទាំងពីរកាន់តែមានភាពខ្ពង់ខ្ពស់ ដូចដែលបានលើកឡើងនៅក្នុងសារអបអរសាទររបស់ សម្តេចតេជោ ផ្ញើជូនឯកឧត្តម ដូណាល់ ត្រាំ។

ទន្ទឹមនឹងគ្នានេះដែរ លោកជំទាវ ក៏បានចែករំលែកនូវការព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ ដែលជះឥទ្ធិពលមិនល្អដល់បរិយាកាសវិនិយោគ និងសេដ្ឋកិច្ច នៅកម្ពុជា និងនៅក្នុងតំបន់។

ដោយកម្ពុជាជាប្រទេសសម្របសម្រួល នៃកិច្ចសហប្រតិបត្តិការ អាស៊ាន-អាមេរិក ចាប់ពីឆ្នាំនេះទៅ លោកជំទាវ សង្ឃឹម សហរដ្ឋអាមេរិក និងកម្ពុជា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើប្រធានបទកិច្ចសហប្រតិបត្តិការសំខាន់ ដូចជា បញ្ញាសិប្បនិម្មិត (AI) សន្តិសុខអ៊ីនធឺណែត (Cyber Security) ថាមពលស្អាត (Clean energy) … ដើម្បីទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីប្រទេសពាក់ព័ន្ធទាំងអស់។

លោកជំទាវក៏បាន ស្នើសុំសម្តេចតេជោ ចែករំលែកបទពិសោធកម្ពុជា ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ក្នុងខណៈដែលសង្រ្គាមកំពុងឆាបឆេះនៅតំបន់នានាលើពិភពលោក។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះពាក្យពេចន៍ដ៏ល្អរបស់លោកជំទាវ Bridgette L. Walker និងបានគូសបញ្ជាក់ថា សម្តេច ពិតជាទទួលស្គាល់ថា ប្រទេសយើងទាំងពីរ មានទំនាក់ទំនងយូរអង្វែង ដោយសហរដ្ឋអាមេរិកបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យពេញលេញទៅទៀត។

សម្តេចតេជោ បានបន្តថា វត្តមាន នាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH នៅកម្ពុជា បង្ហាញពីទំនាក់ទំនងល្អ នៅក្នុងវិស័យការពារជាតិ និងកងទ័ព បន្ទាប់ពីមេបញ្ជាការកងទ័ពកម្ពុជាបានទៅប្រជុំនៅរដ្ឋហាវ៉ែ ហើយជាការបង្កើនទំនុកចិត្ត បន្ថែមលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលមានស្រាប់ និងតាមរយៈសកម្មភាពនានារបស់ USAID ផងដែរ។ ជាមួយនឹងការវិលត្រលប់នៃរដ្ឋបាលឯកឧត្តម ដូណាល់ ត្រាំ នាពេលខាងមុខ សម្តេចតេជោ បានថ្លែងនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ កាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។

សម្តេចតេជោ បានលើកឡើងថា រឿងចាស់គឺជាបទពិសោធ ក្នុងការរៀបចំឥរិយាបថសម្រាប់ទំនាក់ទំនងនៃអនាគតរបស់ប្រទេសយើងទាំងពីរជាពិសេស ក្នុងការកសាងទំនុកចិត្តរវាងប្រទេសយើងទាំងពីរ និងការពិនិត្យចំណុចអាទិភាពនៃកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមទាំងវិស័យសេដ្ឋកិច្ចនិងការវិនិយោគផងដែរ។

សម្តេចតេជោ បានបន្តថា បទល្មើសអនឡាញមានទម្រង់និងលក្ខណៈស្មុគស្មាញ និងបំលាស់ទីពីប្រទេសមួយទៅប្រទេសមួយ ដែលនេះ ទាមទារការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីទប់ស្កាត់បទល្មើសនេះ។

សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានពង្រីកការយកចិត្តទុកដាក់ វិសាលភាព និងពង្រឹងយន្តការទប់ស្កាត់បន្ថែមលើបទល្មើសអនឡាញនេះ។

ក្នុងឋានៈជាប្រទេសសម្របសម្រួលកិច្ចសហប្រតិបត្តិការ អាស៊ាន-អាមេរិក សម្តេចតេជោ បានចែករំលែកបទពិសោធជាច្រើនរបស់កម្ពុជា នៅក្នុងអាស៊ាន និងជាមួយដៃគូសន្ទនារបស់អាស៊ាន និងបានសម្តែងនូវក្តីសង្ឃឹមថា ថ្នាក់ដឹកនាំអាមេរិក នឹងចូលរួមដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូ អាស៊ាន-អាមេរិក។

សម្តេចតេជោក៏បានចែករំលែកបទពិសោធដែលជាធាតុចូលសំខាន់ក្នុងការដោះស្រាយវិវាទតំបន់ដែលកំពុងកើតឡើង ដោយ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាតែងតែអនុវត្តគោលការណ៍ច្បាប់អន្តរជាតិ និង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោកជំទាវ Bridgette L. Walker បានសម្តែងនូវការគាំទ្រប្រសាសន៍សម្តេចតេជោ និងប្តេជ្ញារៀនសូត្រអំពីបទពិសោធន៍នាពេលកន្លងមក។លោកជំទាវ បានសម្តែងនូវក្តីសង្ឃឹមថា កិច្ចសហការដោយស្មោះត្រង់រវាងគ្នា និងបើកចំហដល់ការស្វែងរកផ្លូវថ្មីៗបន្ថែមទៀត ដើម្បីបង្កើនវឌ្ឍនភាពសេដ្ឋកិច្ច។

លោកជំទាវ បានសម្តែងនូវសេចក្តីសង្ឃឹមខ្ពស់ផងដែរ ដោយចង់ឃើញទំនាក់ទំនងនៃប្រទេសយើងទាំងពីរកាន់តែល្អប្រសើរ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលជួបប្រទះម្តងម្កាល និងការគ្រប់គ្រងសមរភូមិថ្មី តាមរយៈការសន្ទនាគ្នា ដែលនេះ គឺមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

នៅចុងបញ្ចប់ សម្តេចតេជោ ជូនពរលោកជំទាវ Bridgette L. Walker និងសហការី ទទួលបានជោគជ័យក្នុងភារកិច្ច និងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការល្អនៃប្រទេសយើងទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង