**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប

តម្លៃហាងឆេងមាសពិភពលោក បានចុះតម្លៃភ្លាមៗ ក្រោយលោកត្រាំជាប់ឆ្នោត

តម្លៃហាងឆេងមាសពិភពលោកបានចុះតម្លៃភ្លាមៗ កាលពីថ្ងៃទី៦វិច្ចិកាក្នុងថ្ងៃលទ្ធផលសំឡេងលោកត្រាំនាំមុខគូប្រកួត។ អ្នកជំនាញទីផ្សារមាសបានអោយដឹង មួយថ្ងៃក្រោយ លោក ដូណាល់ ត្រាំ ឈ្នះក្នុងការបោះឆ្នោតជាប្រធានាធិបតីអាមេរិកនោះ បានជះឥទ្ធិពលដល់តម្លៃមាសនៅលើទីផ្សារអន្តរជាតិយ៉ាងខ្លាំង ដែលធ្វើអោយតម្លៃមាសធ្លាក់ចុះប្រមាណ ១០០ដុល្លារក្នុងមួយតម្លឹង។

អ្នកជំនាញទីផ្សារមាសបានពន្យល់ថាដោយសារតែលោក ដូណាល់ត្រា គឺជាអ្នកជំនួញដ៏មានឥទ្ធិពល និងមានឥទ្ធិពលលើសេដ្ឋកិច្ច ទាំងនៅសហរដ្ឋអាមេរិក និងនៅលើពិភពលោក ហើយបានសន្យាថា នឹងធ្វើស្ថានភាពសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិកវិលទៅរកស្ថានភាពដូចមុន ធ្វើអោយគេជឿជាក់ថានៅពេលដែលសេដ្ឋកិច្ចល្អប្រសើរ លុយដុល្លាររបស់អាមេរិក នឹងកាន់តែល្អប្រសើរ ដូច្នេះហើយ ប្រសិនបើលុយដុល្លារល្អ នឹងធ្វើឱ្យមាសធ្លាក់ចុះ។

យោងតាមFXStreet នៅថ្ងៃទី១១ធ្នូនេះ បានអោយដឹងថា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការបន្តការទិញមាសដោយធនាគារកណ្តាលរបស់ប្រទេសចិន បានធ្វើអោយហាងឆេងមាសឡើងថ្លៃវិញ។ទន្ទឹមនេះសន្ទុះប្រជាពលរដ្ឋនៅក្រៅប្រទេសមកទិញមាសទុកក៏បានកើនឡើងវិញដែរ។

សូមបញ្ជាក់ថា តម្លៃហាងឆេងមាសពិភពលោកនៅថ្ងៃនេះ គឺ ២ ៧០៤,៦៧ដុល្លារក្នុង១អោន (1 អោន = 0.75598728266667 ដំឡឹង) ដោយឡើងថ្លៃ៣៦,៩៣ដុល្លារក្នុង១អោនបើធៀបនឹងម្សិលមិញ។
បើយើងមកមើលតម្លៃមាសនៅក្នុងស្រុកវិញ យើងឃើញថា មុនថ្ងៃបោះឆ្នោតនៅអាមេរិក មាសមានតម្លៃ៣៣៦ដុល្លារក្នុង១ជី ហើយក្រោយថ្ងៃបោះឆ្នោតនោះ មាសបានចុះមកនៅត្រឹម៣០៨ដុល្លារក្នុង១ជី។
ចាប់ពីពាក់កណ្តាលខែវិច្ចិកាមក មាសចាប់ផ្តើមឡើងថ្លៃវិញបន្តិចម្តងៗដល់៣២៨ដុល្លារក្នុង១ជី ប៉ុន្តែបន្ទាប់មកក៏ធ្លាក់ចុះមកវិញ។
គិតត្រឹមថ្ងៃទី១១ធ្នូនេះ តម្លៃមាសនៅលើទីផ្សារខ្មែរគឺ៣២៥ដុល្លារក្នុង១ជី។

អ្នកជំនាញទីផ្សារមាសមិនបានលើកទឹកចិត្តអោយប្រជាពលរដ្ឋ សម្រេចចិត្តលឿនពេក ក្នុងការទិញមាសទុក ឬលក់មាសចេញនោះទេ ស្ថិតនៅក្នុងកាលៈទេសៈដែលមាសប្រែប្រួលតម្លៃភ្លាមៗនេះ។

អត្ថបទដែលជាប់ទាក់ទង