**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

ឯកឧត្តម កែវ រតនៈ អំពាវនាវដល់គ្រួសារម៉ូតូឌុបរួមគ្នាថែរក្សានូវសុខសន្តិភាព និងកុំជឿតាមការឃោសនា ដែលមានបំណងបំផ្លាញនូវសេចក្តីសុខយើង ដែលត្រូវការសន្តិភាព និងការអភិវឌ្ឍន៍ខេត្តពោធិ៍សាត់យើង

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានអំពាវនាវដល់បងប្អូនគ្រួសាគ្រួសារម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុក រួមគ្នាថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃ ឱ្យបានគង់វង្ស និងកុំជឿតាមការឃោសនាអកុសល្យ របស់ជនមួយក្តាប់តូច ដែលមានបំណងបំផ្លាញនូវសេចក្តីសុខយើង ដែលត្រូវការសន្តិភាព និងត្រូវការការអភិវឌ្ឍន៍ខេត្តពោធិ៍សាត់យើង ឱ្យមានការរីកចម្រើនឈានឡើង។

ឯកឧត្តម កែវរ តនៈ បានលើកឡើងបែបនេះ នៅសាលប្រជុំទីស្នាក់ការគណបក្សខេត្ត ក្នុងពិធីជួបសំណេះសំណាល ជាមួយគ្រួសារម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុក មកពី៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ចំនួន៣៩៤នាក់ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុង ព្រមទាំងអភិបាលរងខេត្ត អភិបាលក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារចុះជួយសង្កាត់ទាំង៧។

បន្ទាប់ពី លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានធ្វើសេចក្តីរាយការណ៍ អំពីបច្ចុប្បន្នភាពប្រជាពលរដ្ឋ ដែលប្រកបរបររត់ម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុក នោះរួចមក ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងដែលបានជួបសំណេះសំណាល ជាមួយគ្រួសារម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុក ទាំង៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ចំនួន៣៩៤នាក់ ក្នុងគោលបំណងបានប្រាស្រ័យទំនាក់ទំនងគ្នា ដើម្បីជម្រុញលើកស្ទួយសេដ្ឋកិច្ចពួកគាត់ ឱ្យមានការរីកចម្រើន លូតលាស់បន្ថែមទៀត។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព មកដល់ពេលនេះ គឺបានមកពីការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមទាំងឥស្សរជនឆ្នើមៗជាច្រើនទៀត ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ។ ដូច្នេះហើយ សូមបងប្អូនគ្រួសាគ្រួសារម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុក រួមគ្នាថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃ ឱ្យបានគង់វង្ស និងកុំជឿតាមការឃោសនាអកុសល្យ របស់ជនមួយក្តាប់តូច ដែលមានបំណងបំផ្លាញនូវសេចក្តីសុខយើង ដែលត្រូវការសន្តិភាព និងត្រូវការការអភិវឌ្ឍន៍ខេត្តពោធិ៍សាត់យើង ឱ្យមានការរីកចម្រើនឈានឡើង។

ឯកឧត្តមបានជម្រាបជូនថា ប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងទាក់ទាញអ្នកវិនិយោគក្រៅប្រទេស ចូលមកខេត្តពោធិ៍សាត់ ហើយថ្មីៗនេះយើងមានរោងចក្រជាច្រើន បានកំពុងសាងសង់ និងដំណើរការខ្សែច្រវ៉ាក់ផលិត នៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងស្រុកក្រគរ។ នេះដោយសារតែប្រជាពលរដ្ឋខេត្តពោធិ៍សាត់ តែងតែគាំទ្រនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល គ្រប់អាណត្តិ។

ឯកឧត្តម កែវ រតនៈ បានសង្កត់ធ្ងន់ថា កត្តាដែលយើងទាំងអស់គ្នា ត្រូវព្រួយបារម្មនោះ គឺការបាត់បង់នូវធនធានព្រៃឈើ ដោយសារការរុករាន កាប់ឆ្ការ ទន្ទ្រានវាទីយកដីព្រៃធ្វើជាកម្មសិទ្ធិយ៉ាងអណាធិបតេយ្យ ពីសំណាក់ជនល្មើសមួយចំនួន។ ទាំងអស់នេះ ទាមទាឱ្យមានការចូលរួមពីសំណាក់បងប្អូនគ្រួសារម៉ូតូឌុប និងប្រជាពលរដ្ឋ ដើម្បីបង្ការបង្ក្រាបទាំងអស់គ្នា ព្រោះថាព្រៃឈើនេះហើយ គឺជាអាយុជីវិតរបស់យើង។ ជាមួយគ្នានោះ យើងទាំងអស់គ្នាក៏ត្រូវចូលរួមថែរក្សាការពារព្រៃឈើ និងដាំដើមឈើឡើងវិញគ្រប់ទីកន្លែងផងដែរ។

ឯកឧត្តមក៏បានស្នើដល់បងប្អូនគ្រួសារម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុក ត្រូវចេះរួបរួមសាមគ្គីគ្នា យកអាសារជួយគ្នាទៅវិញទៅមក និងត្រូវធ្វើជាកម្លាំងសម្ងាត់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ទប់ស្កាត់ក្មេងទំនើងនៅមូលដ្ឋាន ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដែលបានដាក់ចេញ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ ក៏បានត្រៀមរៀបចំផ្តល់ជូនវត្ថុកំដរដៃ ដល់គ្រួសារម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុក មកពី៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ចំនួន៣៩៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ អាវកាក់ក្លឹមម៉ូតូឌុបក្រុងពោធិ៍សាត់១, អាវដៃវែង២, អង្ក រ២០គីឡូក្រាម, សាំង ១០លីត្រ និងថវិកា២ម៉ឺនរៀលផងដែរ ៕  

អត្ថបទដែលជាប់ទាក់ទង