**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ

ភ្នំពេញ៖ ក្នុងពិធីបើកជាផ្លូវការ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបង្ហើបឲ្យដឹងថា ពេលស្នាក់នៅវៀតណាម ប៉ុលពត តែងវាយប្រហារវៀតណាម ហើយសម្តេចបានប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ ប៉ុន្តែវៀតណាមមិនជឿ ហើយបើវៀតណាមជឿ គឺកម្លាំងវៀតណាម មិនរងគ្រោះខ្លាំងនោះទេ។

សម្តេចតេជោ ក៏បានបង្ហើបទៀតថា ពេលទៅដល់វៀតណាម សម្តេចបានដាក់សំណើ ៥ចំណុច ក្នុងនោះ ក៏មានចំណុច ដែលសម្តេចស្នើឲ្យវៀតណាមជួយក្នុងចលនាតស៊ូ ប៉ុន្តែវៀតណាមមិនទាន់ព្រមជួយសម្តេចនោះទេ ដោយសារវៀតណាមគោរពគោលការណ៍ឯករាជ្យ អធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។

បើតាមប្រសាសន៍សម្តេចតេជោ ទីបំផុតវៀតណាម បានជឿលើអ្វីដែលសម្តេចបានលើកឡើង និងព្រមជួយសម្តេច ក្រោយរងការវាយប្រហារពី ប៉ុល ពត។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានរម្លឹកថា ពេលស្នាក់នៅវៀតណាម សម្តេចបានដាក់សំណើចំនួន៥ រួមមាន៖ ទី១.កុំឲ្យវៀតណាមចាប់បញ្ជូនជនជាតិខ្មែរត្រឡប់មកវិញ ហើយសុំឲ្យពួកគេក្លាយជាជនភៀសខ្លួន, ទី២.សុំឲ្យមានការជ្រកកោនខាងនយោបាយចំពោះកម្មាភិបាលយុទ្ធជន ចំពោះជនភៀសខ្លួនទៅវៀតណាម, ទី៣.សុំឲ្យវៀតណាមជួយកសាងកម្លាំងប្រដាប់អាវុធសម្រាប់គម្រោងរំដោះប្រទេស, ទី៤.សុំជ្រើសរើសជនភៀសខ្លួនដែលរត់ទៅវៀតណាម ដើម្បីកសាងនូវកងកម្លាំងប្រដាប់អាវុធ និងទី៥.សុំឲ្យវៀតណាមបង្កលក្ខណៈដល់សម្តេចតេជោ បានទៅកាន់ទីកន្លែងជួបជុំជាមួយនឹងក្រុមដទៃទៀត ដែលមានការតស៊ូ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលនោះ វៀតណាមឈរលើការគោរពឯករាជ្យ អធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ ថ្នាក់ដឹកនាំវៀតណាម មិនបានទទួលនូវការអនុញ្ញាត សម្រាប់ខ្ញុំនោះទេ។ ប៉ុន្តែ ពួក ប៉ុល ពត បានវាយប្រហារទៅលើវៀតណាម សូម្បីតែខ្ញុំបានប្រាប់ទៅមេដឹកនាំវៀតណាម ថ្នាក់ដឹកនាំកងទ័ពវៀតណាមថា ប៉ុល ពត នឹងវាយនៅចំណុចនេះ ចំណុចនេះ ចំណុចនេះ វៀតណាមអត់បានជឿនោះទេ។ ដូច្នេះហើយ នៅពេលដែលពួកវៀតណាម ពួកខ្មែរក្រហមវាយទៅលើវៀតណាម វៀតណាមខូចខាតធ្ងន់ធ្ងរ ស្លាប់ប្រជាជន យ៉ាងច្រើន។ ក្រោយមក នាយសេនាធិការកងទ័ពវៀតណាម បាននិយាយជាមួយខ្ញុំ ថាបើវៀតណាមជឿទៅលើអស់លោក ប្រហែលជាប្រជាជនវៀតណាម មិនគ្រោះថ្នាក់ដល់ម្ល៉ឹងទេ។

សម្តេចតេជោ បានបន្តថា ខ្មែរក្រហមបានចាប់ផ្តើមវាយទៅលើវៀតណាម។ ពេលនោះវៀតណាមបានឃើញសភាពការណ៍អាសន្ន មិនមែនគ្រាន់តែទឹកដីវៀតណាម ប៉ុន្តែសម្រាប់ទឹកដីកម្ពុជា ដូច្នេះវៀតណាមបានជួយចំពោះសម្តេចសម្រាប់ការជួយកសាងកម្លាំងប្រដាប់អាវុធ សម្រាប់សង្គ្រោះជាតិកម្ពុជា ដែលទំហំកងទ័ពកាលនោះ មានប្រមាណជាង ១ម៉ឺននាក់ ២៣វរសេនាតូច ជាមួយនឹងក្រុមប្រតិបត្តិការប្រដាប់អាវុធផ្ទៃក្នុងប្រទេស។ ពេលនោះ សម្តេចបញ្ជាក់ថា នៅពេលសម្តេចចាប់ផ្តើមចលនាតស៊ូ សម្តេចទើបមានអាយុ ២៥ឆ្នាំប៉ុណ្ណោះ ហើយជាមេដឹកនាំ ដែលធំជាងគេនៅក្នុងកាលៈទេសៈនោះ ប៉ុន្តែ ១ម៉ឺននាក់ មិនអាចយកឈ្នះកងទ័ពខ្មែរក្រហម ដែលមានចំនួន ១៨ម៉ឺននាក់បានទេ។ ដូច្នេះ ជម្រើសចុងក្រោយ វៀតណាមសុខចិត្តផ្តល់នូវជំនួយកងទ័ពសម្រាប់រំដោះកម្ពុជា។

សម្តេចតេជោ ក៏បានបញ្ជាក់ថា ការរំដោះកម្ពុជា ចេញពីរបបខ្មែរក្រហម ត្រូវប្រើប្រាស់កម្លាំងពីរ គួបផ្សំគ្នា រួមមាន ទីមួយគឺកងទ័ពកម្ពុជា ទោះបីជាតិច និងទីពីរ គឺការជួយពីកងទ័ពស្ម័គ្រចិត្តវៀតណាម។ សម្តេចតេជោ បានអរគុណបក្សកុម្មុយនិស្តវៀតណាម ដែលទទួលយកសំណើសម្តេច។

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកទៀតថា មុនពេលភៀសខ្លួនទៅវៀតណាម សម្តេចជាមេបញ្ជាការវរសេនាធំ មានកម្លាំង ២ពាន់នាក់។ សម្តេចមានជម្រើស៤ គឺ៖ ទី១.គឺជម្រើសនាំកងកម្លាំងបះបោរ តែមិនមែនជាជម្រើសល្អទេ, ទី២.ដកខ្លួនចេញសិន ហើយទៅកាន់ប្រទេសវៀតណាម ដើម្បីធ្វើការតស៊ូ, ទី៣.គឺមិនធ្វើអ្វីទាំងអស់ទុកឱ្យ ប៉ុល ពត យកទៅសម្លាប់ និងទី៤.គឺការធ្វើអត្តឃាត ហើយទីបំផុត គឺជ្រើសយកជម្រើសទី២ គឺភៀសខ្លួនទៅវៀតណាម ៕

អត្ថបទដែលជាប់ទាក់ទង