សម្តេចធិបតី៖ ការបែងចែកប៉ូលសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ កំពុងគំរាមកំហែងដល់អាយុជីវិត ទូទាំងពិភពលោក ក្នុងកម្រិតមួយពិបាកស្រមើស្រមៃ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបែងចែកប៉ូលសេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ និង គ្រោះធម្មជាតិ ក៏កំពុងគំរាមកំហែងដល់អាយុ ជីវិតនៅទូទាំងពិភពលោក ក្នុងកម្រិតមួយដែលពិបាកស្រមើស្រមៃផងដែរ ។
ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នាថ្ងៃទី១៨ វិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្តថា បញ្ហាប្រឈមទាំងនេះ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ និង ជនភៀសខ្លួន, រាំងស្ទះដល់ការងើបវិញនៃសេដ្ឋកិច្ច, បង្កើនអត្រាអតិផរណា, បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និង ប៉ះពាល់ដល់សន្តិសុខស្បៀង ព្រមទាំងការអភិវឌ្ឍមនុស្ស ៕

