សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយអាវរងាជូនដល់យោធិនគ្រប់រូបទូទាំងតំបន់ប្រតិបត្តិការសឹករងកែប

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកែប លោក វរសេនីយ៍ឯក ស៊ុម ហឿន មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកែប បានធ្វើការបើកចែកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន,បានបើកចែកជូន នាយទាហាន នាយទាហានរង និងពលទាហាន តាមបណ្ដាលអង្គភាពចំណុះទីបញ្ជាការ។
ដោយយល់ឃើញពីទុក្ខលំបាក និងជីភាពរស់នៅរបស់ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ នាពេលរដូវរងា ខាងមុខជិតមកដល់ ជារៀងរាល់ឆ្នាំដោយមានការយកចិត្តទុកដាក់គិតគូរពីសុខភាពដល់យោធិនគ្រប់រូបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន,សម្ដេចបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភ ជាអាវរងា ចែកជូនយោធិនគ្រប់ៗរូប ពាក់ដើម្បីការពារសុខភាពនិងបំពេញភារកិច្ច នារដូវរងានាពេលខាងមុខនេះ។
ក្រោយបើកចែកអាវរងាជូន នាយទាហាននាយទាហានរង និងពលទាហាន ព្រមទាំងបណ្ដាលអង្គភាពចំណុះទីបញ្ជាការរួចមក លោកវរសេនីយ៍ឯក ស៊ុម ហឿន មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកែប មានសេចក្តីសោមនស្សរីករាយ យ៉ាងខ្លាំង នូវគុណបំណាច់ដ៏ជ្រាវជ្រៅរបស់ប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ និងឈឺឆ្អាលដល់សុខភាព-ជីវភាពភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ដើម្បីសន្តិភាពនិងស្ថេរភាពសង្គម៕

