**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព

សហភាពអឺរ៉ុប សម្រេចដំឡើងពន្ធលើរថយន្តអគ្គិសនី ដែលផលិតដោយចិន ដល់ទៅ ៣៥,៣ភាគរយ

ប្រ៊ុចសែល៖ សហភាពអឺរ៉ុបកាលពីថ្ងៃទី២៩តុលា បានសម្រេចដំឡើងពន្ធលើរថយន្តអគ្គិសនីដែលផលិតដោយចិនដល់ទៅ៣៥,៣ភាគរយ នៅចុងបញ្ចប់នៃការស៊ើបអង្កេតពាណិជ្ជកម្មខ្ពស់បំផុតរបស់ខ្លួន ដែលអាចជំរុញឱ្យមានការសងសឹកពីរដ្ឋធានីប៉េកាំង។

ត្រឹមតែជាងមួយឆ្នាំបន្ទាប់ពីការចាប់ផ្តើមស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន គណៈកម្មការអឺរ៉ុបនឹងកំណត់ពន្ធបន្ថែមចាប់ពី៧,៨ភាគរយសម្រាប់ក្រុមហ៊ុន Tesla ដល់៣៥,៣ភាគរយសម្រាប់ក្រុមហ៊ុន SAIC របស់ចិន ដែលលើសពីស្ដង់ដារសហភាពអឺរ៉ុប១០ភាគរយនៃពន្ធនាំចូលរថយន្ត។ ពន្ធបន្ថែមត្រូវបានអនុម័តជាផ្លូវការ និងបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិផ្លូវការរបស់សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ ដែលមានន័យថា នឹងចូលជាធរមាននៅថ្ងៃពុធ។ គណៈកម្មការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បញ្ជាក់ថា ពន្ធគយត្រូវបានដាក់ដើម្បីប្រឆាំងនឹងការឧបត្ថម្ភធនមិនយុត្តិធម៌ រួមទាំងការផ្ដល់ហិរញ្ញប្បទានអនុគ្រោះ និងជំនួយ ក៏ដូចជាវត្ថុធាតុដើមក្នុងតម្លៃក្រោមទីផ្សារ។ សមត្ថភាព​ផលិត​រថយន្ត​​របស់​ប្រទេស​ចិន​ចំនួន​៣លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ ​គឺ​ធំ​ជាង​ទីផ្សារ​សហភាព​អឺរ៉ុប​ទ្វេដង។ យ៉ាងណា រថយន្តអគ្គិសនីនាំចេញពីរប្រឈមនឹងពន្ធខ្ពស់ ក្រោយសហរដ្ឋអាម៉េរិក និងកាណាដាបានដំឡើងពន្ធរហូតដល់១០០ភាគរយ ខណៈបច្ចុប្បន្នអឺរ៉ុបក៏ដំឡើងពន្ធដែរ។

ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងនៅថ្ងៃពុធនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនមិនយល់ព្រមជាមួយ ឬទទួលយកសេចក្តីសម្រេចនេះទេ។ ក្រសួងបានឱ្យដឹងថា៖«រដ្ឋធានីប៉េកាំងសង្ឃឹមថា នឹងស្វែងរកដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាងការបង្កើនការប៉ះទង្គិចពាណិជ្ជកម្ម»។ ទន្ទឹមនឹងនោះ សភាពាណិជ្ជកម្មចិនប្រចាំសហភាពអឺរ៉ុប បានលើកឡើងថា៖«ខ្លួនមានការខកចិត្តយ៉ាងខ្លាំង ចំពោះគោលនយោបាយ​គាំពារ​និយម​ និងតាមអំពើចិត្តរបស់សហភាពអឺរ៉ុប ហើយមានការខកចិត្តចំពោះកង្វះវឌ្ឍនភាពច្រើនក្នុងការចរចាដើម្បីរកដំណោះស្រាយ»។

ជាការឆ្លើយតបចំពោះការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប រដ្ឋធានីប៉េកាំងបានចាប់ផ្តើមស៊ើបអង្កេតផ្ទាល់ខ្លួននៅឆ្នាំនេះ ក្នុងការនាំចូលស្រាខ្លាំង ទឹកដោះគោ និងសាច់ជ្រូករបស់សហភាពអឺរ៉ុប ក្នុងការសងសឹកជាក់ស្តែង។ ចិនក៏បានជំទាស់នឹងវិធានការបណ្តោះអាសន្នរបស់ EU នៅអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុបកំពុងប្រជែងជាមួយរំហូរនៃរថយន្តអគ្គិសនីដែលមានតម្លៃទាបពីគូប្រជែងរបស់ចិន។ គណៈកម្មការប៉ាន់ប្រមាណថា ចំណែករបស់ម៉ាកយីហោចិននៅក្នុងទីផ្សារសហភាពអឺរ៉ុប បានកើនឡើងដល់៨ភាគរយ ពីក្រោម១ភាគរយក្នុងឆ្នាំ២០១៩ ហើយអាចឡើងដល់១៥ភាគរយនៅឆ្នាំ២០២៥។ ជាធម្មតា តម្លៃរថយន្តចិន គឺទាបជាងម៉ូដែលផលិតនៅសហភាពអឺរ៉ុប២០ភាគរយ។ ជំហររបស់សហភាពអឺរ៉ុបចំពោះរដ្ឋធានីប៉េកាំង តឹងរឹងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។

ប្លុកនេះចាត់ទុកប្រទេសចិន ជាដៃគូដ៏មានសក្តានុពលនៅវិស័យមួយចំនួន ប៉ុន្តែក៏ជាដៃគូប្រកួតប្រជែង និងជាគូប្រជែងជាប្រព័ន្ធ ប៉ុន្តែសមាជិកសហភាពអឺរ៉ុបមិនគាំទ្រលើការដំឡើងពន្ធលើរថយន្តអគ្គិសនីនោះទេ។ អាល្លឺម៉ង់ ជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុប និងជាជម្រកសម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗ បានជំទាស់នឹងការយកពន្ធនៅក្នុងការបោះឆ្នោតមួយក្នុងខែនេះ ដែលសមាជិកសហភាពអឺរ៉ុបចំនួន១០ បានគាំទ្រ, ៥បានបោះឆ្នោតប្រឆាំង និង១២អនុបវាទ៕

អត្ថបទដែលជាប់ទាក់ទង