**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន

បេសកជនពិសេស អ.ស.ប៖ ភាគីពាក់ព័ន្ធនៅក្នុងវិបត្តិសង្រ្គាមមីយ៉ាន់ម៉ា ត្រូវតែបញ្ចប់ «គំនិតចង់ឈ្នះចាញ់គ្នា»

ណៃពិដោរ៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) លោកស្រី ជូលី ប៊ីសប បានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ា និងបានជួបជាមួយប្រមុខរបបយោធារបស់ប្រទេស ដែលកំពុងយាយីដោយវិបត្តិមួយនេះ ខណៈលោកស្រីថ្លែងក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី២៩ ខែតុលាថា ភាគីពាក់ព័ន្ធនៅក្នុងវិបត្តិសង្រ្គាមមីយ៉ាន់ម៉ាត្រូវតែបញ្ចប់ «គំនិតចង់ឈ្នះចាញ់គ្នា» ដើម្បីឆ្ពោះទៅរកដំណោះស្រាយនៃជម្លោះដ៏សោកនាដកម្មក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

លោកស្រី ប៊ីសប អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលត្រូវបានតែងតាំងឱ្យកាន់តួនាទី ដោះស្រាយជម្លោះមីយ៉ាន់ម៉ាកាលពីខែមេសា បានលើកឡើងថា ផ្លូវទៅរកការផ្សះផ្សា គឺតម្រូវឱ្យបញ្ចប់អំពើហិង្សា គណនេយ្យភាព និងការចូលទៅកាន់ប្រទេសមីយ៉ាន់ម៉ាបាន សម្រាប់អង្គការសហប្រជាជាតិ និងក្រុមជំនួយ។ លោកស្រី ប៊ីសប បានលើកឡើងអំពីដំណើរទស្សនកិច្ចថា៖«ខ្ញុំបានទៅទស្សនកិច្ចនៅរដ្ឋធានីណៃពិដោរ ហើយបានជួបជាមួយលោក មីន អ៊ុងឡាំង។ ខ្ញុំមានគោលបំណងស្វែងយល់ពីទស្សនៈផ្សេងគ្នា ដែលបង្កឱ្យមានជម្លោះ ដូច្នេះ តាមរយៈតួនាទីរបស់ខ្ញុំ..ខ្ញុំអាចលើកទឹកចិត្តឱ្យមានការសម្របសម្រួលកាន់តែខ្លាំង ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងពិភពលោក ដើម្បីជួយសម្រួលដល់ដំណោះស្រាយដែលបានព្រមព្រៀងគ្នា»។ លោកស្រីបន្តថា៖«គ្រប់ភាគីពាក់ព័ន្ធក្នុងសង្គ្រាមមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់នូវភាពចង់ឈ្នះចង់ចាញ់»។

លើសពីនេះ លោកស្រី ក៏បានជួបជាមួយគណបក្សរបស់លោកស្រី ស៊ូជី រួមទាំងរដ្ឋាភិបាលរួបរួមជាតិស្រមោល កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចផងដែរ។ មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងជ្រោះវិបត្តិចាប់តាំងពីមេទ័ព មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារ និងចាប់ខ្លួនសមាជិករដ្ឋាភិបាលជាប់ឆ្នោត ដែលដឹកនាំដោយ លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អង្គការសហប្រជាជាតិ បង្ហាញទិន្នន័យថា មនុស្សជាង៣លាន១សែននាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារសង្គ្រាមស៊ីវិលដែលកើតឡើងរវាងរបបសឹក និងសម្ព័ន្ធភាព នៃក្រុមប្រដាប់អាវុធជនជាតិភាគតិច និងចលនាតស៊ូប្រដាប់អាវុធកើតចេញពីការបង្ក្រាបយ៉ាងបង្ហូរឈាមរបស់របបយោធា លើការតវ៉ាប្រឆាំងរដ្ឋប្រហារ។

ទន្ទឹមគ្នានេះ ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងកាណាដា បានដាក់ទណ្ឌកម្មថ្មី លើរបបសឹកមីយ៉ាន់ម៉ា ជុំវិញលទ្ធភាពទទួលបានឧបករណ៍នានា និងថវិកា ខណៈសម្ព័ន្ធលោកសេរីទាំងនេះ ចាត់វិធានការរារាំងដល់សមត្ថភាពរបស់របបយោធា ក្នុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសលើជនស៊ីវិល។ ជាក់ស្តែង រដ្ឋាភិបាលអង់គ្លេស បានអះអាងថា ដោយមានការសម្របសម្រួលជាមួយសហភាពអឺរ៉ុប និងកាណាដា ទណ្ឌកម្មហិរញ្ញវត្ថុ បានកំណត់គោលដៅអង្គភាពចំនួនប្រាំមួយ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ឥន្ធនៈអាកាសចរណ៍ដល់យោធាមីយ៉ាន់ម៉ា ឬការផ្គត់ផ្គង់ទំនិញហាមឃាត់ រួមទាំងគ្រឿងបន្លាស់យន្តហោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង