**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន**វ៉េណេស៊ុយអេឡា៖ ក្រុមអ្នកជួយសង្រ្គោះ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងជាប់នៅក្រោមគំនរអគារដែលបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ

បណ្ឌិត យង់ ពៅ៖ បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត

ភ្នំពេញ៖ ក្រោយការបែកធ្លាយវីដេអូរាំសប្បាយរបស់អ្នកជាប់ឃុំឃាំងនៅពន្ធនាគារ ម១ ប្រតិកម្មជាបន្តបន្ទាប់ត្រូវបានលើកឡើង ហើយបានក្លាយទៅជាប្រធានបទដ៏ក្ដៅមួយពេញបណ្ដាញសង្គមនាពេលថ្មីៗនេះ។ ប្រការនេះបានបង្ហាញថា ពន្ធនាគារនោះ ហាក់ដូចជាបាត់បង់សណ្តាប់ធ្នាប់ក្នុងការគ្រប់គ្រង ហើយទំនងជាវីដេអូនេះគឺជារឿងដែលកើតមានឡើងពិតប្រាកដមែន ទើបមានការកែសម្រួលភារកិច្ចប្រធានពន្ធនាគារនេះ។

បាតុភាពអវិជ្ជមាននេះ បានបង្ហាញពីភាពអនាធិបតេយ្យនៃការគ្រប់គ្រងនៅពន្ធនាគារ ដោយជារឿងគួរឱ្យសោកស្ដាយបំផុតនៅពេលដែលជនជាប់ឃុំឃាង បែរជា មានសកម្មភាពភ្លើតភ្លើ រាំរែកកម្សាន្តសប្បាយ នៅក្នុងទីដែលត្រូវបានកំណត់ថាជាមណ្ឌលអនុវត្តច្បាប់អប់រំកែប្រែមនុស្សប្រព្រឹត្តខុសឱ្យមានភាពរៀងចាលនឹងទង្វើរបស់ខ្លួន ដែលទង្វើនោះវាប្រាសចាកទៅនឹងច្បាប់ជាធរមាន។ ការណ៍នេះពិតជាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់មុខមាត់របស់រាជរដ្ឋាភិបាល និងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់រូបភាពរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ។

សកម្មភាពដែលហាក់ត្រូវបានប្រព្រឹត្តទៅដោយសេរី និងគ្មានការហាមឃាត់ការនាំចូលសម្ភារៈកម្សាន្តសប្បាយ ឬគ្មានការចាត់វិធានការទប់ស្កាត់ឱ្យបានគត់មត់នេះ បង្ហាញអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំពន្ធនាគារ ហើយនេះគឺជារូបភាពមិនគួរឱ្យកើតមានទាល់តែសោះ។ ទោះជាយ៉ាងណា វីដេអូនេះ បែរជាកើតមានឡើងហើយ ថែមទាំងត្រូវបានបែកធ្លាយចេញដល់បណ្ដាញសង្គម និងត្រូវបានចែកចាយយ៉ាងទូលំទូលាយ ដែលជាប្រការមួយបង្កជាការសង្ស័យអំពីស្ថានភាពនៃការគ្រប់គ្រង និងរស់នៅក្នុងពន្ធនាគារនានានៅក្នុងប្រទេសកម្ពុជា។

បញ្ហានេះទាមទារឱ្យមានការពង្រឹងវិន័យ និងការគ្រប់គ្រងគ្រប់ពន្ធនាគារទាំងអស់នៅកម្ពុជា ឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងចាត់វិធានការបន្ថែមឱ្យបានតឹងរ៉ឹងនិងមុតមាំបំផុត ដើម្បីបញ្ចៀសឱ្យបាននូវការបណ្ដែតបណ្ដោយឱ្យពន្ធនាគារ ដែលជាអប់រំកែប្រែចិត្តគំនិត អ្នកជាប់ឃុំឃាំង ដើម្បីឱ្យអ្នកធ្លាប់ប្រព្រឹត្តខុសនឹងច្បាប់ អាចក្លាយទៅបុគ្គលចុះសម្រុងទៅនឹងស្ថានភាព និងជីវភាពរស់នៅក្នុងសង្គម ព្រមទាំងមានស្មារតីគោរពកោតក្រែងច្បាប់ គោរពច្បាប់និងលិខិតបទដ្ឋាននានារបស់សង្គម។ ការអប់រំកែប្រែនៅក្នុងពន្ធនាគារនេះគឺដើម្បីឱ្យអ្នកជាប់ទោសរាងចាលនឹងទង្វើដែលខ្លួនប្រព្រឹត្ត ហើយក្រោយការអនុវត្តទោស ពួកនឹងមានស្មារតីភ្ញាក់រលឹក និងកសាងខ្លួនឡើងវិញ ដើម្បីឈានទៅក្លាយពលរដ្ឋល្អ ឬបុគ្គលដែលគោរពច្បាប់ និងជាការចូលរួមចំណែកពង្រឹងនិងកសាងសណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គម។

ប្រសិនបើអ្នកគ្រប់គ្រងនៅក្នុងពន្ធនាគារ បើកដៃឱ្យអ្នកជាប់ឃុំឃាំងធ្វើទង្វើផ្សេងៗទៅតាមតែអំពើចិត្ត អាចកម្សាន្តរាំរែកដូចស្ថានភាពដែលខ្លួនរស់នៅខាងក្រៅពន្ធនាគារ សប្បាយរីករាយដូចនៅក្នុងក្លិប បារ ឬបៀហ្កាដិននោះ អ្នកគេអាចធានាបានថាអ្នកទាំងនោះនឹងទទួលបានការអនុវត្តទោស ដែលតុលាការបានកាត់សេចក្ដីយ៉ាងដូចម្ដេច? មិនត្រឹមតែប៉ុណ្ណោះ ពិរុទ្ធជនទាំងនោះ នឹងមិនរាងចាលចំពោះទង្វើខុសច្បាប់ដែលខ្លួនបានប្រព្រឹត្ត ឬនៅពេលដែលត្រូវបានអនុវត្តទោសក្នុងពន្ធនាគាររួចចេញមកខាងក្រៅពន្ធនាគារ មានសេរីភាពពេញទី ព្រមទាំងអាចឡើងចាងជាងមុន និងឈានទៅប្រព្រឹត្តបទល្មើសកាន់តែធ្ងន់ធ្ងរជាងមុនផងដែរ។

ចាប់ពីពេលនេះតទៅ ថ្នាក់ដឹកនាំគ្រប់លំដាប់គួរតែពង្រឹងវិន័យ និងពង្រឹងការគ្រប់គ្រងនៅតាមពន្ធនាគារឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម ព្រមទាំងស្ដារមុខមាត់របស់រាជរដ្ឋាភិបាល ក៏ដូចជារូបភាពជាវិជ្ជមានរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិឡើងវិញនៅក្នុងករណីនេះ។ ពន្ធនាគារទាំងអស់ត្រូវតែពង្រឹងការគ្រប់គ្រងច្បាស់លាស់ ប្រកបដោយសុចរិតភាព តម្លាភាព និងយុត្តិធម៌នៅក្នុងការគ្រប់គ្រង បញ្ចៀសឱ្យបាននូវការលេចឡើងនូវបាតុភាពអវិជ្ជមានខាងលើ ក៏ដូចជាបាតុភាពអវិជ្ជមានដទៃផ្សេងទៀត ដែលធ្លាប់មានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់កន្លងមកនេះ។

គេត្រូវតែចងចាំថា ពន្ធនាគារ គឺជាកន្លែងដែលត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងមុតមាំបំផុត ហើយប្រសិនបើទីកន្លែងដែលត្រូវអនុវត្តច្បាប់តឹងរ៉ឹងនិងមុតមាំបំផុតនោះ បែរជាក្លាយទៅជាទីកន្លែងអនាធិបតេយ្យទៅវិញ តើគេអាចរំពឹងថាប្រទេសជាតិនេះ អាចអនុវត្តច្បាប់បានពិតប្រាកដ? ប្រសិនបើពុំដូច្នោះទេ វាគួរជារឿងដ៏គួរឱ្យខ្មាស់អៀនមួយសម្រាប់ប្រទេសជាតិកម្ពុជា៕

ដោយ៖ បណ្ឌិត យង់ ពៅ

អត្ថបទដែលជាប់ទាក់ទង