**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

តំបន់ប្រតិបត្តិការសឹករងកោះកុង ប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពដល់យោធិន ប្រចាំឆ្នាំ២០២៤

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ តំបន់ប្រតិបត្តិការសឹករង កោះកុង បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធាដល់នាយទាហាន នាយទាហានរង ពលទាហាន តំបន់ប្រតិបត្តិការសឹករងកោះកុងប្រចាំឆ្នាំ២០២៤ មានរយៈពេល៩០ ថ្ងៃ និងមានសិក្ខាកាមចូលរួមចំនួន ៥០ នាក់ ក្នុងនោះសិក្ខាកាមជានារីចំនួន ១៣ នាក់ ក្រោមធិបតីភាព ឧត្ដសេនីយ៍ទោ សោម សាមិទ្ធ មេបញ្ជាការរងយោធភូមិភាគ មេបញ្ជាការទិសមុខ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង។

ជាកិច្ចស្វាគមន៍លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង មានមានមតិស្វាគមន៍ និងអាននូវផែនការបើកវគ្គហ្វឺន ជូនដល់គណអធិបតី និងអង្គពិធី បានជ្រាប។

មានប្រសាសន៍ថ្លែងបើកវគ្គនិងសំណេះសំណាលជាមួយសិក្ខាកាមក្នុងឱកាសនោះ ដែរលោកឧត្តមសេនីយ៍ទោ សោម សាមិទ្ធ មេបញ្ជាការរង យោធភូមិភាគ មេបញ្ជាការទិសជួរមុខយោធភូមិភាគទី៣ បានផ្ដាំផ្ញើនិងសង្កត់ធ្ងន់ដល់សិក្ខាមទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ ក្នុងវគ្គហ្វឹកហ្វឹននេះឲ្យបានមឺងម៉ាត់ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ដើម្បីបង្កើនពង្រឹង ពង្រីកចំណេះដឹងបន្ថែម ដោយផ្ដោតទៅលើមេរៀនសំខាន់ៗក្នុងវគ្គនេះសំដៅកសាងធនធានមនុស្សឲ្យមានសមត្ថភាពក្នុងការបន្តដឹកនាំ អង្គភាពឲ្យកាន់តែរីកចំរើន អភិវឌ្ឍ ស្របទៅតាមការកំណែទម្រង់សមត្ថភាពនៃកងយោធពលខេមរភូមិន្ទ នាសម័យជីឌីថល។ ការហ្វឹកហ្វឺនរៀនសូត្រនេះដែរក្នុងនាមជាកងទ័ព ក៏ដូចជាសិក្ខាកាម នៃវគ្គហ្វឹកហ្វឺននេះដែរ ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព ការពាររារដ្ឋាភិបាលស្រមច្បាប់ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាទោះក្នុងតម្លៃណាក៏ដោយ។

ជាទីបញ្ចប់លោកឧត្តមសេនីយ៍ទោ ប្រធានគណអធិបតី បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេស ឯកឧត្ដនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលតែងយកចិត្តទុកដាក់គិតគូផ្ដល់ជាកញ្ចប់ថវិកាដល់គ្រប់បណ្ដាអង្គភាពសំរាប់កម្មវិធីហ្វឹកហ្វឺនពង្រឹងសមត្ថភាពដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងយោធពលខេមរភូមិន្ទ៕

អត្ថបទដែលជាប់ទាក់ទង