**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន

លោក​ជំទាវ​ គឹម សេដ្ឋានី ជួបគណៈប្រតិភូ​​កូរ៉េ ពិភាក្សា​ពីកិច្ច​សហប្រតិបត្តិការ​ភាព​ជាដៃគូ​ការ​លើក​កម្ពស់​ការ​អប់រំ​បែប​ឌីជីថល​នៅ​កម្ពុជា​​

ភ្នំពេញ៖ គណៈប្រតិភូ​សាធារណរដ្ឋ​កូរ៉េ ក្រោម​ការដឹកនាំ​ដោយ លោក Lee Sung Hwan នាយក​​វិទ្យា​ស្ថាន​ព័ត៌មាន និង​ស្រាវ​ជ្រាវ​អប់រំ ទីក្រុង​ប៊ូ​សាន បាន​ចូល​ជួប​សម្ដែង​​ការ​គួរសម​​​​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ​ គឹម សេដ្ឋានី​ រដ្ឋលេខាធិការ​ប្រចាំ​ការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តី​ពី កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃ​គូ​ការ​លើក​កម្ពស់​ការ​អប់រំ​បែប​ឌីជីថល​នៅ​កម្ពុជា​​ ដែល​ផ្ដោត​​​សំខាន់​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​ជា​ប្រចាំ​ជូន​ដល់​គ្រូបង្រៀន​លើ​វិធីសាស្ត្រ​បង្រៀន ដោយ​​ប្រើ​បច្ចេកវិទ្យា​ឌីជីថល​ ការ​បំពាក់​ហេដ្ឋារចនាសម្ពន្ធ​ឌីជីថល​នៅ​តាម​សាលារៀន និង​ការ​​ផលិត​ធនធាន​សិក្សា​ឌីជីថល​សម្បូរ​បែប​សម្រាប់​លើកកម្ពស់​ការ​ស្វ័យ​សិក្សា​​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។

លោក​ជំទាវ​រដ្ឋលេខាធិការ​ប្រចាំការ បាន​ថ្លែង​អំណរ​គុណ​និង​នូវ​ការ​កោត​សរសើរ​លោកនាយក​វិទ្យាស្ថាន និង​បុគ្គលិក​​​​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ជាពិសេស​រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងការធានានូវនិរន្តរភាព និង​ផល​ជះ​ជា​វិជ្ជមាន​យ៉ាង​ច្រើន​ដល់​ការ​លើក​កម្ពស់​បរិវត្ត​កម្ម​ឌីជីថល​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​​​​ ចាប់​ពី​ឆ្នាំ២០០៥​ រហូត​មក​ដល់​បច្ចុប្បន្ន​។​ លោកជំទាវ បាន​បន្ត​លើក​ឡើង​ថា ការ​លើកកម្ពស់​ការ​អប់រំ​ឌីជីថល គី​ជា​អាទិភាព​សំខាន់​មួយ​នៃ​​កំណែ​ទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា និង​ជា​កិច្ច​ឆ្លើយ​តប​ក្នុង​ការ​​សម្រេច​បាន​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស គំា​​ទ្រ​ដល់​យុទ្ធសាស្ត្រ​បញ្ចកោណ ‘ដំណាក់កាលទី១’ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ មនុស្ស ទឹក ភ្លើង ផ្លូវ និង​បច្ចេកវិទ្យា ដើម្បី​ធានា​នូវ​ការ​កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុ​វិស័យ​កម្ពុជា​ឆ្នាំ២០៥០។

​​​​លោកជំទាវ បាន​លើកឡើង​អំពី​ផល​ជះ​នៃ​​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ភាគី​ទាំង​ពីរ ដែល​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​គួរ​ឲ្យ​សម្គាល់​ជា​វិជ្ជមាន​ជាច្រើន​​នៅ​កម្រិត​សាលារៀន​ ដោយ​ក្នុង​នោះ​សិក្ខាកាម​ដែល​ធ្លាប់​ទៅ​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​នៅ​ទី​ក្រុង​ប៊ូ​សាន បាន​បង្កើត​ជា​សហគមន៍​សិក្សា​វិជ្ជាជីវៈ​នៃ​ការ​អប់រំ​ឌីជីថល ដោយ​បាន​បន្ត​អនុវត្ត​ជាក់​ស្តែង​នៅ​តាម​សាលារៀន​ផ្ទាល់​របស់​គាត់​ឲ្យ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ប្រែ​ក្លាយ​សាលារៀន​ជា​សាលារៀន​ឆ្លាតវៃ ដែល​មាន​គ្រូ​បង្រៀន​មាន​សមត្ថភាព​ឌីជីថល​គ្រប់​គ្រាន់ អាច​បន្ត​ដឹក​នាំ​សិស្សានុសិស្ស​ឲ្យ​សម្រេច​បាន​នូវ​លទ្ធផល​ការ​សិក្សា​ប្រកប​ដោយ​គុណភាព ជា​ពិសេស​ការ​កាត់​បន្ថយ​គម្លាត​ឌីជីថល​នៅ​សាលារៀន។

ដោយ​បាន​ឃើញ​នូវ​លទ្ធផល​ល្អ​ទាំងនេះ និង​ជា​កិច្ច​អបអរសាទរ​នៃ​កិច្ច​សហការ​ប្រតិបត្តិការ​​រយៈពេល២០ឆ្នាំ​ជាមួយ​គ្នា លោកជំទាវ បាន​ស្នើ​សុំ​ឲ្យ​មានការ​​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈនៃ​យោគយល់​ជាមួយ​គ្នា​សារ​ជាថ្មី​នៅ​ឆ្នាំ​២០២៥ ដោយ​លើក​ឡើង​ពី​ការ​ពង្រីក​ការ​ងារ​លើក​កម្ពស់​ការ​អប់រំ​បែប​ឌី​ជី​ថល​នៅ​កម្ពុជា ឲ្យបាន​កាន់​តែ​ទូលំទូលាយ​ជា​ពិសេស​ផ្ដោត​ការ​អភិវឌ្ឍ​កម្រិត​ស្ថាប័ន​នៅ​គ្រឹះ​ស្ថាន​បណ្ដុះ​បណ្ដាល​​គ្រូ ដើម្បី​កាន់​តែ​ធានា​បាន​នូវ​ការ​អប់រំ​ឌីជីថល​ប្រកប​ប្រសិទ្ធភាព និង​មាន​និរន្តរភាព​។​​​​​​​

បន្ទាប់​​ពី​ជំនួប​ពិភាក្សា​ជាមួយ​លោកជំទាវ​រដ្ឋលេខាធិការ គណៈប្រតិភូ​បាន​ជួប​ពិភាក្សា​ការ​ងារ​កម្រិត​បច្ចេកទេស​ជាមួយ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​បរិវត្ត​កម្ម​ឌីជីថល​ ដែល​អង្គភាព​សម្រប​សម្រួល​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ងារ​នេះ ក៏​ដូច​ជា​បាន​​ជួប​សំណេះ​សំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ ដែល​ជា​អតីត​សិក្ខាកាម​​ធ្លាប់​បាន​ទៅ​​ចូលរួម​បណ្ដុះ​បណ្ដាល​​អភិវឌ្ឍ​សមត្ថភាព​ឌីជីថល​នៅ​ទី​ក្រុង​ប៊ូសាន​​​កាល​ពីខែ​មិថុនា ឆ្នាំ២០២៤កន្លង​ទៅ​ផង​ដែរ ៕

អត្ថបទដែលជាប់ទាក់ទង