អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្ត

ភ្នំពេញ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកញ្ញា នព្វមាស និងលើកទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក ឯកឧត្ដម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋានទាំង៤ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នារសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីបូកសរុបលទ្ធផលការងារសមា្រប់ខែកញ្ញា និងរយៈពេល ០៩ខែកន្លងមកដើម្បីផ្តល់ជាធាតុចូល និងដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់អគ្គនាយកដ្ឋាន ព្រមទាំងលើកទិសដៅការងារបន្ត។ បន្ថែមពីនេះ ក៏ដើម្បីផ្សព្វផ្សាយពីការដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្ររយៈពេល ០៥ឆ្នាំ(២០២៤-២០២៨) របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ការជំរុញការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងពង្រឹងការគ្រប់គ្រងដីរដ្ឋរបស់បណ្តាអង្គភាពថ្នាក់ក្រោមជាតិដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ និងការងារចាំបាច់មួយចំនួនទៀត៕

